ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថារាល់ភ្ញៀវទេសចរអន្តរជាតិដែលចូលកម្ពុជាតាមយន្តហោះត្រូវចុះ នៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បន្ទាប់មកត្រូវធ្វើដំណើរតាមកប៉ាល់ដើម្បី បន្តទៅកាន់ទីតាំង
ទេសចរណ៍វ៉ាក់សាំងនីមួយៗ ដោយក្រសួងមិនអនុញ្ញាតឱ្យភ្ញៀវទេសចរបរទេសធ្វើ ដំណើរកម្សាន្តតាមរថយន្តនោះទេ។ តែបើសិនជាមជ្ឈមណ្ឌលវិស្សមកាលតារាសាគរចង់ឱ្យ ភ្ញៀវទេសចរធ្វើដំណើរ តាមរថយន្ត គឺតម្រូវឱ្យ មានកិច្ចព្រមព្រៀងឱ្យច្បាស់ជាមួយអាជ្ញាធរដើម្បី ជៀសវាងភ្ញៀវទេសចរមានបញ្ហាពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ហើយរត់គេចខ្លួន។ ម្យ៉ាងវិញទៀតរាល់ ភ្ញៀវបរទេសដែលត្រឡប់ទៅវិញត្រូវធ្វើតេស្ត PCR ទាំងអស់ ដើម្បីធានាថាមានសុវត្ថិភាពគ្រប់គ្រាន់ មុនពេលចាកចេញពីកម្ពុជា។
ការបញ្ជាក់បែបនេះ ក្នុងឱកាសជួបប្រជុំជាមួយក្រមហ៊ុន Union Group ដើម្បីត្រៀមរៀបចំតំបន់តារាសាគរនៃខេត្តកោះកុងជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង នាចុងខែ វិច្ឆកា ខាងមុខនេះ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ នាសាលប្រជុំនៃ សណ្ឋគារតារាសាគរ ខេត្តកោះកុង។ 

