អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃអង្គារ (ទី១៧ ខែធ្នូ) បានប្រាប់ឲ្យដឹងថា គ្មានយានដ្រូនអាថ៌កំបាំងណាមួយ ដែលត្រូវបានរាយការណ៍ហោះលើផ្ទៃមេឃនៃភាគឦសានរបស់សហរដ្ឋអាមេរិក ត្រូវបានបង្ហោះដោយមន្ទីរបញ្ចកោណ ឬជាផ្នែកមួយនៃការធ្វើតេស្តសម្ងាត់របស់រដ្ឋាភិបាលនោះទេ។
លោកឧត្តមសេនីយ៍ទោ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីក្រសួងជាន់ខ្ពស់ យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះករណីយានដ្រូនដែលហោះនៅជិត ឬពីលើទីតាំងយោធាអាមេរិក ទោះបីជាលោកបានបន្ថែមថា នេះមិនមែនជាការព្រួយបារម្ភថ្មីទេ ដោយសារទំហំនៃការហោះហើរប្រចាំថ្ងៃរបស់យានដ្រូន។
លោក Ryder បាននិយាយថា៖ «ជាធម្មតា នៅពេលដែលយើងប្រទះឃើញពួកវា ព្យាយាមចាត់ថ្នាក់ពួកវា និងចាត់វិធានការសមស្រប។ តើវាអាចទៅរួចទេដែលខ្លះកំពុងស៊ើបការ? ប្រាកដណាស់។ ប៉ុន្តែតើអ្នកអាចធ្វើការសន្មតបែបនោះបានក្នុងគ្រប់ករណីទាំងអស់ មិនចាំបាច់នោះទេ»។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden កាលពីយប់ថ្ងៃទី១៧ ខែធ្នូ បាននិយាយថា៖ «យើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់។ រហូតមកដល់ពេលនេះ មិនមានការបង្ហាញពីសញ្ញនៃគ្រោះថ្នាក់ទេ»៕