ប្រេសិតពិសេសរបស់ទីក្រុងវ៉ាស៊ីនតោនប្រចាំប្រទេសនេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងបង្កើតការគាំទ្រជាអន្តរជាតិសម្រាប់យុទ្ធនាការរបស់អង្គការសហប្រជាជាតិ ដើម្បីបង្អាក់ការផ្គត់ផ្គង់អាវុធដល់ក្រុមជីវពលហ៊ួទី នៅក្នុងប្រទេសយេម៉ែន។
លោក Tim Lenderking បានបន្ថែមថា សហរដ្ឋអាមេរិក ក៏កំពុងពិចារណាកំណត់ឡើងវិញនូវកងជីវពលនេះ ជាក្រុមភេរវករផងដែរ។
កាលពីសប្តាហ៍មុន លោកបានទៅពិនិត្យមើលបេសកកម្មផ្ទៀងផ្ទាត់ និងអធិការកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសយេម៉ែន(UNVIM)ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង Djibouti នៅផ្នែកម្ខាងនៃ សមុទ្រក្រហម។
ការផ្តោតជាសំខាន់របស់បេសកកម្មនេះ គឺត្រួតពិនិត្យនាវា ដែលមកដល់កំពង់ផែ ដែលគ្រប់គ្រងដោយក្រុមហ៊ួទី ដើម្បីស្ទាក់ចាប់ការដឹកជញ្ជូនអាវុធ។
ទោះបីជាក្រុមប្រឹក្សាសន្តិសុខUN បានដាក់ទណ្ឌកម្មអាវុធក៏ដោយ បេសកកម្មផ្ទៀងផ្ទាត់ និងអធិការកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសយេម៉ែន(UNVIM) ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១៦ បានកំណត់មធ្យោបាយ ក្នុងការរារាំងនាវា។
លោក Lenderking បាននិយាយថា លោកកំពុងស្រាវជ្រាវរកវិធី ដើម្បីធ្វើឲ្យបេសកកម្មនេះ កាន់តែមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ក្រុមហ៊ួទូពីការទទួលបានអាវុធបរទេស។
ក្រុមហ៊ួទី បានអះអាងថា យុទ្ធនាការសមុទ្រក្រហមរបស់ពួកគេ គឺជាជំហរនៃសាមគ្គីភាពជាមួយប៉ាឡេ ស្ទីន នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
មេដឹកនាំក្រុមហ៊ួទី បាននិយាយថា យុទ្ធនាការនេះ នឹងឈានដល់ទីបញ្ចប់ ប្រសិនបើបទឈប់បាញ់មួយត្រូវបានឈានដល់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។