នាយករដ្ឋមន្ត្រី អំពាវនាវឲ្យបញ្ឈប់ការរំពឹងទុកអំពីការបញ្ជូនកងទ័ពប៉ូឡូញ ទៅអ៊ុយក្រែន

2024/12/18 11:47:47 pm        108

នាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ថាស់ (Donald Tusk) បានអំពាវនាវឲ្យបញ្ចប់ការរំពឹងទុកទាក់ទងនឹងលទ្ធភាពការដាក់ពង្រាយកងទ័ពប៉ូឡូញនៅក្នុងអ៊ុយក្រែន ក្នុងនាមជាអ្នករក្សាសន្តិភាព។

លោក ថាស់ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលចេញផ្សាយដោយសារព័ត៌មាន TVP ថា៖«ខ្ញុំចង់ផ្តល់យោបល់ថា នៅចំណុចនេះ យើងបដិសេធពីការរំពឹងទុកអំពីអ្វីដែលអាចជា ឬអំពីអ្វីដែលភាគីពាក់ព័ន្ធនឹងធ្វើ នៅពេលដែលសន្តិភាព ឬបទឈប់បាញ់ ត្រូវបានសម្រេច»។

លោកក៏បានព្រមានប្រឆាំងនឹងការផ្តល់ការធានាសន្តិសុខអ៊ុយក្រែន ដែលទីបំផុតអាចបង្ហាញថា មិនអាចអនុវត្តបាន។

លោកបានបន្តថា៖« ប៉ូឡូញនៅតែចងចាំពីអ្វីដែលបានកើតឡើងជាច្រើនទសវត្សរ៍មុន។ ប៉ូឡូញបានទទួលការធានាសុវត្ថិភាព នៅចំណុចមួយចំនួន ប៉ុន្តែពួកគេត្រូវបានកំណត់ត្រឹមថាជាក្រដាសប៉ុណ្ណោះ។

យើងចង់ជៀសវាងស្ថានភាពនេះ»។ «បច្ចុប្បន្ននេះ ជាមួយលោក ហ្សេឡិនស្គី ( Zelensky) យើងនឹងពិភាក្សាអំពីរបៀបដែលលោកខាងលិច និងអ៊ុយក្រែន អាចរៀបចំបានប្រសើរជាងមុនសម្រាប់ខែខាងមុខនេះ ប៉ុន្តែនឹងមិនមានការចរចាអំពីអ្នកណាដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់កងទ័ពនៅលើដីអ៊ុយក្រែន ហើយតើពួកគេមានចំនួនប៉ុន្មាននាក់ នឹងត្រូវ[បានដាក់ពង្រាយ]នោះ?»។

យោងតាមរបាយការណ៍មុនរបស់សារព័ត៌មានរ៉យទ័របានឲ្យដឹងថា សមាជិកសហភាពអឺរ៉ុប នៅតែបែងចែកថាតើអឺរ៉ុបអាចដាក់ពង្រាយទាហាននៅលើដីអ៊ុយក្រែនដែរឬយ៉ាងណា ប្រសិនបើបទឈប់បាញ់ ត្រូវបានឈានដល់រវាងទីក្រុងមូស្គូ និងទីក្រុងគីវ។ ទីភ្នាក់ងារនេះ បានបន្តថា លទ្ធភាពត្រូវបានពិភាក្សាពីមុនដោយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងនាយករដ្ឋមន្ត្រីប៉ូឡូញលោក ដូណាល់ ថាស់ នៅទីក្រុងវ៉ាសូវី (Warsaw)។ បន្ទាប់ពីកិច្ចពិភាក្សានោះ លោក ដូណាល់ ថាស់ បាននិយាយថា ប្រទេសប៉ូឡូញ មិនមានផែនការដាក់ពង្រាយកងរក្សាសន្តិភាព ក្នុងប្រទេសអ៊ុយក្រែនទេ ទោះបីជាបទឈប់បាញ់ ត្រូវបានសម្រេចក៏ដោយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        16
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm