មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិក មិនគាំទ្រសកម្មភាពស្រដៀងនឹងការសម្លាប់ឧត្តមសេនីយ៍រុស្ស៊ីទេ

2024/12/18 11:49:11 pm        146

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងការពារជាតិ   អាមេរិក មិនមានអ្វីពាក់ព័ន្ធនឹងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកដ៏សាហាវ ទៅលើប្រធានកងទ័ពការពារជាតិវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី លោកឧត្តមសេនីយ៍ទោ Igor Kirillov ទេ ហើយក៏មិនគាំទ្រសកម្មភាពបែបនេះទេ។

លោកបាននិយាយថា៖«ខ្ញុំអាចប្រាប់អ្នកថា យើងមិនបានដឹងអំពីប្រតិបត្តិការនេះ ជាមុនទេ។ យើងមិន   គាំទ្រ ឬធ្វើឲ្យមានសកម្មភាពប្រភេទនេះទេ»។

អ្នកនាំពាក្យរូបនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម ដោយនិយាយថា លោកមិនមានអ្វីត្រូវបន្ថែមទៅក្នុងរបាយការណ៍សារព័ត៌មានទេ ហើយបានបញ្ជូនអ្នកកាសែតឲ្យទៅរកមន្ត្រីអ៊ុយក្រែន សម្រាប់ព័ត៌មានបន្ថែម។

ពេលមុននេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានពណ៌នាការវាយប្រហារនេះថា ជា «ការឈឺចាប់ដោយសាររបបរបស់ក្រុមជាតិនិយមអ៊ុយក្រែន» និងជាការប៉ុនប៉ងរបស់រដ្ឋាភិបាលទីក្រុងគិវ «ដើម្បីបង្ហាញពីការបង្កអស្ថិរភាពរបស់ខ្លួន នៅក្នុងក្រសែភ្នែករបស់អ្នកគាំទ្រលោកខាងលិច និងអូសបន្លាយអរិភាពដ៏សាហាវព្រៃផ្សៃ។ លោកក៏បាននិយាយដែរថា របបទីក្រុងគីវ បានទទួលស្គាល់តួនាទីរបស់ខ្លួន ក្នុងការរៀបចំផែនការវាយប្រហារភេរវកម្ម។

កាលពីព្រឹកថ្ងៃទី ១៧ ខែធ្នូ គ្រាប់បែកមួយគ្រាប់ដែលដាក់ក្នុងម៉ូតូមួយគ្រឿង បានផ្ទុះនៅជិតច្រកចូលអគារលំនៅឋាន មួយនៅផ្លូវ Ryazansky ក្នុងទីក្រុងមូស្គូ។ លោក Kirillov អាយុ ៥៤ឆ្នាំ និងជំនួយការរបស់គាត់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះនេះ។ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានចាត់ការផ្ទុះនេះថា ជាការវាយប្រហារភេរវកម្ម។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm