ពលរដ្ឋក្រីក្រជាង៣០០គ្រួសារ និងសិស្ស៧៥០នាក់ នៅស្រុកគាស់ក្រឡ​ទទួលបានការ​ឧបត្ថម្ភ​ពី​សប្បុរសជនកូរ៉េ

2021/10/31 06:08:33 pm        574

បាត់ដំបង ៖ សប្បុរសជនកូរ៉េ បានផ្ដល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកចំនួន៣៥០គ្រួសារ និងផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សថ្នាក់បឋមសិក្សាចំនួន៧៥០នាក់ នៅក្នុងព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ពិធីផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រី និងសិស្សានុសិស្ស បានធ្វើឡើងក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយ​ឃុំព្រះផុស លោកជំទាវ សុត សុវណ្ណដា អនុប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំង​អាជ្ញាធស្រុកគាស់ក្រឡ។

លោក គីម ជីនវូក តំណាងសប្បុរសជនកូរ៉េ បានថ្លែងថា ក្នុងនាមជាប្រទេសបងប្អូន កម្ពុជានិង​កូរ៉េ​កំពុង​កសាងទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ហើយទោះបីជាប្រទេសទាំងពីរជួបការលំបាក​ខ្លាំង​ដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ តែយើងមិនភ្លេចជួយដល់បងប្អូនប្រជាជនដែល​មាន​ជីវភាពលំបាក​នៅក្នុងប្រទេសកម្ពុជាឡើយ។

តំណាងសប្បុរសជនកូរ៉េ ថ្លែងបន្ថែមថា ទោះបីជាសកម្មភាពសង្គមទូទៅមានការថយចុះ ហើយការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្មខ្លះត្រូវបានថមថយ ឬផ្អាកក៏ដោយ លោកសន្យាថានឹងបន្តសកម្មភាពចុះជួយ​នៅ​តាមតំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ ដើម្បីចែករំលែកសុខទុក្ខរបស់បងប្អូនប្រជាជនកម្ពុជា​ដែល​កំពុងខ្វះខាត ហើយតួអង្គសំខាន់នៅក្នុងសកម្មភាពស្ម័គ្រចិត្តនេះ គឺក្រុមស្ម័គ្រចិត្តដើម្បីស្នាម​ញញឹម​។

ក្រុមស្ម័គ្រចិត្តដើម្បីស្នាមញញឹមប្រមូលផ្ដុំដោយសមាជិកអ្នកបកប្រែភាសាខ្មែរ-កូរ៉េដែលពួកគាត់​បាន​ចូលរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការផ្លាស់ប្ដូរទៅវិញទៅមករវាងប្រទេសកម្ពុជា-កូរ៉េ ដោយបានរួមគ្នា ដើម្បីចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទូន្មានដល់ក្មួយៗ​សិស្សានុសិស្ស​ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏មានគុណភាពសម្រាប់ប្រទេសជាតិ ជាពិសេសត្រូវចៀសឆ្លាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

ឯកឧត្តម ក៏បានថ្លែងអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​ឲ្យ​បានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ដើម្បីបើកដំណើរការសាលារៀន សកម្មភាពសង្គម​ និងសេដ្ឋកិច្ចឡើងវិញ។

បន្ថែមពីនេះ ឯកឧត្តម ប៊ុន ហុន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់ជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី និងត្រូវអនុវត្តន៍វិធានការសុខាភិបាល៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        93
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm