មេដឹកនាំស្តាំនិយមជ្រុលបារាំង លោកស្រី Marine Le Pen សម្លឹងដល់ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់

2024/12/19 03:22:27 am        203


មេដឹកនាំខាងក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង គឺលោកស្រី Marine Le Pen នៅថ្ងៃពុធ (ទី១៨ ខែធ្នូ) នេះ បាននិយាយថា លោកស្រីកំពុងត្រៀមខ្លួន សម្រាប់ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ ដោយលើកឡើងថា ពេលវេលានៅក្នុងតំណែងរបស់ប្រធានាធិបតី លោក Emmanuel Macron គឺស្ទើរតែចប់ហើយ។

លោកស្រី Le Pen ដែលបាននាំគណបក្សប្រឆាំងជនអន្តោប្រវេសន៍ គឺបក្សរួបរួមជាតិ (RN) របស់លោកស្រីពីឋានៈបន្ទាប់បន្សំ រហូតបានក្លាយជាទីចាប់អារម្មណ៍ផ្នែកនយោបាយ ត្រូវបានគេមើលឃើញថា ជាបេក្ខជនប្រធានាធិបតីនាំមុខគេ។ លោកស្រីបានឈរឈ្មោះតទល់ជាមួយលោក Macron ក្នុងឆ្នាំ២០១៧ ហើយទទួលបានចំណែកសន្លឹកឆ្នោតកាន់តែច្រើននៃការបោះឆ្នោត នៅឆ្នាំ២០២២ នៅពេលដែលលោក Macron បានឈ្នះតំណែងរយៈពេល ៥ឆ្នាំមួយអាណត្តិទៀត។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Le Parisien លោកស្រីបាននិយាយថា៖ «ខ្ញុំកំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ ជាមួយនឹងការប្រុងប្រយ័ត្ន ដោយពិចារណាលើភាពមិននឹងនររបស់លោក Emmanuel Macron ពោលគឺជាអ្វីដែលលោកនៅសល់ឥទ្ធិពលនយោបាយតិចតួច»។

អមដោយការបន្ថែមថា លោក Macron បានធ្លាក់ចុះប្រជាប្រិយភាពទាំងក្នុងស្រុក និងអន្តរជាតិនោះ លោកស្រីបានសង្កត់ធ្ងន់ថា៖ «លោក Emmanuel Macron បានចប់ហើយ ឬជិតចប់ហើយ។ លោកបានធ្វើឲ្យមនុស្សគ្រប់គ្នាមានកំហឹង។ លោកមិនមានឥទ្ធិពលទៀតទេ នៅក្នុងសហភាពអឺរ៉ុប»។

លោក Macron បានលើកឡើងម្តងហើយម្តងទៀតថា លោកនឹងមិនលាលែងពីតំណែងនោះទេ។ នៅពេលត្រូវបានសួរពីប្រតិកម្ម វិមាន Elysee បានឆ្លើយតបថា៖ «លោកប្រធានាធិបតីបានបង្ហាញខ្លួនឯងរួចហើយ ចំពោះបញ្ហានេះ»។

យ៉ាងណាក្ដី លោកស្រី Le Pen ត្រូវប្រឈមមុខនឹងបញ្ហានយោបាយផ្ទាល់ខ្លួន។ លោកស្រី និងសមាជិកផ្សេងទៀតនៃគណបក្សរបស់លោកស្រី ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់មូលនិធិពីសហភាពអឺរ៉ុប ដើម្បីទូទាត់ប្រាក់ឲ្យបុគ្គលិកគណបក្ស នៅប្រទេសបារាំង។ ប្រសិនបើត្រូវបានផ្ដន្ទាទោស លោកស្រីអាចត្រូវបានហាមឃាត់មិនឲ្យស្វែងរកមុខតំណែងសាធារណៈរយៈពេល ៥ឆ្នាំ។ សវនាការនេះត្រូវបានគេរំពឹងថា នឹងបិទបញ្ចប់នៅខែមីនា៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        28
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        28
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        243

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm