រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញបើក«សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦»

2024/12/19 05:16:34 am        172

ភ្នំពេញ ÷ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើក«សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦» គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ ជាពិសេសលើវិស័យភាពយន្ត, នៅសាលសន្និសីទចតុម្មុខ ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ការរៀបចំនេះគឺជាលើកទី១ ដែលព្រឹត្តិការណ៍សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ ធ្វើឡើងនៅក្រៅទឹកដី ខេត្តយូណាន នៃប្រទេសចិន ហើយសកម្មភាពនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវស្មារតី និងឆន្ទៈក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងការធ្វើឲ្យប្រសើរឡើងថែមទៀតនូវកិច្ចសន្ទនារវាងប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។ អនុតំបន់ឡានឆាង-មេគង្គ ដែលរួមមាន៖ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងប្រទេសចិន ត្រូវបានទទួលស្គាល់ថា ជាតំបន់ដែលមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប និងមានប្រវត្តិសាស្រ្តដ៏យូរលង់។ ពិតណាស់ ភាពយន្ត គឺជាភាសាសកលដែលងាយនឹងឆ្លងព្រំដែន ហើយលើសពីនេះ ភាពយន្តក៏មានលក្ខណៈពិសេស និងជាស្ពានក្នុងការតភ្ជាប់ទំនាក់ទំនង បង្កើតការយល់ដឹងពីគ្នាទៅវិញមក ព្រមទាំងជាមធ្យោបាយក្នុងការចែករំលែករឿងវ៉ាវប្រកបដោយភាពច្នៃប្រឌិដ្ឋ។ ការរៀបចំព្រឹត្តិការណ៍“សប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ លើកទី៦”នាពេលនេះ មិនត្រឹមតែជាសកម្មភាពនៃការជួបជុំផលិតករ សិល្បករ ក្នុងរង្វង់នៃឧស្សាហកម្មភាពយន្តប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែកយ៉ាងសំខាន់បន្ថែមទៀតក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងជាសក្ខីភាពនៃការបង្កើតភាពជាដៃគូយូរអង្វែង ការគោរពគ្នាទៅវិញទៅមកក្នុងចំណោមប្រជាជាតិនានា ព្រមទាំងជាសកម្មភាពនៃការលើកកម្ពស់កិច្ចសន្ទនាក្នុងវិស័យវប្បធម៌ និងកិច្ចសហប្រត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសក្នុងអនុតំបន់ឡានឆាង-មេគង្គ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រី្ត បានបញ្ជាក់ថា កម្ពុជា និងចិន មានទំនាក់ទំនងជាប្រពៃណីដែលបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមកហើយ ហើយក៏មានវប្បធម៌អរិយធម៌ដ៏ចំណាស់ និងអស្ចារ្យផងដែរ។ នាពេលថ្មីៗនេះ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរបានឈានដល់កម្រិតដ៏សំខាន់មួយគឺ “សហគមន៍ជោគវាសនារួមគ្នាកម្ពុជា-ចិន” ដែលបានប្រកាសក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉េកាំង នាខែកុម្ភៈ ឆ្នាំ២០២៣។ បន្ថែមលើសពីនេះ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ដពង្រឹង និងផ្ដល់អាទិភាពខ្ពស់លើទំនាក់ទំនង កម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព។ ទន្ទឹមនេះ ក្រោមគំនិតផ្តួចផ្តើមនៃយុទ្ធសាស្រ្តខ្សែក្រវ៉ាត់ និងផ្លូវ ប្រទេសយើងទាំងពីរបានប្តេជ្ញាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ក្នុងនោះ វិស័យវប្បធម៌ ក៏ត្រូវបានលើកកម្ពស់ ពិសេសការតភ្ជាប់រវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍វាសនារួម ដោយការរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍ។

ទន្ទឹមគ្នានោះដែរ លោក ចាយ យូឡុង (Zhai Yulong) តំណាងគណៈកម្មការរៀបចំសប្តាហ៍ភាពយន្តអន្តរជាតិឡានឆាង-មេគង្គ និងជាប្រធានរដ្ឋបាលភាពយន្ត ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងថា នៅក្រោមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-កម្ពុជា និងការកសាងសហគមន៍ជោគវាសនាតែមួយ ចិន-កម្ពុជា នាយុគសម័យថ្មី គណៈកម្មាធិការ បក្សកុម្មុយនិស្តចិន ប្រចាំខេត្តយូណាន រដ្ឋបាលប្រជាជនខេត្តយូណាន តែងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា។

 ជាចុងក្រោយលោក ឈិន ឆុង (Chen Cong) អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការផ្នែកភាពយន្ត និងវប្បធម៌ចិន-កម្ពុជា និងឆ្ពោះទៅរកអនាគតរុងរឿង និងផ្តល់ភាពភ្លឺស្វាង ដល់ការកសាងជោគវាសនារួម ចិន-កម្ពុជា នៅក្នុងយុគ្គសម័យថ្មី៕

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        57
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        169
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm