ចលាចលនយោបាយកូរ៉េខាងត្បូង អាចអូសបន្លាយច្រើនខែ ដោយសារលោក Yoon មិនព្រមលែងដៃ

2024/12/19 04:58:35 pm        150

ក្រុមអ្នកវិភាគនិយាយថា លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលជាអ្នកជំនាញផ្នែកច្បាប់ ហាក់មិនព្រមលែងដៃនៅក្នុងការតស៊ូផ្លូវច្បាប់របស់ខ្លួនឡើយ ហើយកំពុងព្យាយាមអូសបន្លាយពេលវេលាលើសំណុំរឿងជុំវិញក្រឹត្យច្បាប់អាជ្ញាសឹក ខណៈការរាប់ថយក្រោយ ៦ខែ បានចាប់ផ្តើមនៅលើតុលាការធម្មនុញ្ញ ដែលហាក់ពុំមានអំណាចគ្រប់គ្រាន់ដើម្បីរក្សាញត្តិចោទប្រកាន់ទម្លាក់តំណែងរបស់ប្រធានាធិបតីរូបនេះ។

រដ្ឋអាជ្ញាកូរ៉េខាងត្បូង កំពុងប្រឹងប្រែងស៊ើបអង្កេតលោក Yoon ជុំវិញក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក ប៉ុន្តែមេដឹកនាំរូបនេះ មិនបង្ហាញខ្លួនក្នុងការសាកសួរតាមនីតិវិធីឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា លោក Yoon កាលពីថ្ងៃពុធ (១៨ ខែធ្នូ) មិនបានចូលខ្លួនសម្រាប់ការសាកសួររបស់ក្រុមស៊ើបអង្កេតរួមគ្នា ដែលមានទាំងក្រសួងការពារជាតិ នគរបាល និងស្ថាប័នស៊ើបអង្កេតប្រឆាំងអំពើពុករលួយនោះទេ។

ក្រុមស៊ើបអង្កេតក៏ត្រូវបានបដិសេធពីរដងមកហើយ ក្នុងការចូលឆែកឆេរការិយាល័យរបស់លោកដើម្បីរកភស្តុតាង។ លោក Yoon បានរក្សាភាពស្ងប់ស្ងាត់ ចាប់តាំងពីធ្វើសុន្ទរកថាជាសាធារណៈមួយ ភ្លាមៗបន្ទាប់ពីត្រូវបានសភាចោទប្រកាន់ទម្លាក់តណែងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយអាជ្ញាធរមិនអាចទាក់ទង ឬកោះហៅលោកបានទេ ចាប់តាំងពីពេលនោះមក។

ក្រុមអ្នកវិភាគ លើកឡើងថា លោក Yoon ដែលជារដ្ឋអាជ្ញាអាជីព និងជាអ្នកជំនាញផ្នែកច្បាប់ ចង់ចាប់យកឱកាសរបស់ខ្លួននៅក្នុងតុលាការ និងបំផ្លាញមូលដ្ឋានច្បាប់សម្រាប់ការចោទប្រកាន់ពីបទបះបោរ។ អ្នកវិភាគបន្ថែមថា លោកក៏កំពុងសន្សំពេលវេលាផងដែរ ដោយសារការអូសបន្លាយដំណើរការច្បាប់នេះអាចទុកពេលឱ្យលោកបង្កើតយុទ្ធសាស្រ្តការពារបានយ៉ាងល្អ រួមទាំងនៅក្នុងដំណើរការចោទប្រកាន់ទម្លាក់ ដើម្បីបង្កើនឱកាសឈ្នះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm