ក្រុមជនអន្តោប្រវេសន៍រាប់សិបនាក់នៅក្នុងទីក្រុង ស៊ី អូ ដាដ ក្វារ៉េស (Ciudad Juarez) របស់ប្រទេសម៉ិកស៊ិក ត្រូវបានបំភាន់ដោយពាក្យចចាមអារ៉ាមថា សហរដ្ឋអាមេរិកនឹងបើកព្រំដែននៅថ្ងៃទិវាជនអន្តោប្រវេសន៍អន្តរជាតិនៅថ្ងៃពុធ ១៨ខែធ្នូសប្ដាហ៍នេះ។

នៅពេលពួកគេចូលទៅជិតរបងបន្លាលួស កងកម្លាំងឆ្មាំព្រំដែន បានប្រើឧស្ម័នបង្ហូរទឹកភ្នែកបាញ់ទៅលើពួគេ ហើយឧទ្ធម្ភាគចក្រហោះទាបៗពីលើក្បាល ដែលបអង្អាក់គោលបំណងពួកគេ ក្នុងការកសាងអនគតថ្មីលើទឹកដីអាមេរិក។

ក្រុមជនអន្តោប្រវេសន៍បានបង្ហាញអារម្មណ៍ភ័យខ្លាច និងវឹកវរ ពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកំណើតរបស់ពួកគេ និងការរំពឹងទុកនៃការផ្លាស់ប្តូរគោលនយោបាយក្រោមការគ្រប់គ្រងរបស់លោកDonald Trump ដែលនឹងចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ។

ជនអន្តោប្រវេសន៍វ៉េណេស៊ុយអេឡា បានម្នាក់រៀបរាប់ថា យើងមានការភ័យព្រួយចិត្ត ព្រោះតែបែបនេះទើបយើងព្យាយាមចូល ដើម្បីមើលថា តើនឹងមានអ្វីកើតឡើងចំពោះយើង មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។យើងពិតជាភ័យខ្លាចខ្លាំងណាស់៕