នាវា​ទេសចរណ៍បរទេស ផ្ទុកមនុស្សចម្រុះជាតិសាសន៍ជាង ២.០០០នាក់ បានចូលសំចត​ធ្វើទស្សនកិច្ច​នៅកម្ពុជា

2024/12/19 06:25:42 pm        408

នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ឱ្យដឹងថា នាវា​ទេសចរណ៍​បរទេសមួយគ្រឿង ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបជាង ២.០០០នាក់ បាន​ចូល​សំចត​នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

លោកបន្តថា នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Aida Stella សញ្ញាតិ Italy ផ្ទុក​មនុស្ស​ចម្រុះ​ជាតិ​សាសន៍សរុបចំនួន ២.៧៥៧នាក់ ក្នុងនោះ មាននាវិកសរុបចំនួន ៦៣១នាក់ ជាតិ​សាសន៍​ដែល​ច្រើនជាងគេ គឺជនជាតិអល្លឺម៉ង់ ស្វីស និងជនជាតិអូទ្រីស។ នាវានេះ មាន​ប្រវែង​ជាង ២៥០ម៉ែត្រ ទទឹងជាង ៣០ម៉ែត្រ និងជម្រៅទឹកជាង ៧ម៉ែត្រ បានធ្វើ​ដំណើរ​មក​ពី​ប្រទេស​វៀត​ណាម ហើយនឹងបន្ដដំណើរទេសចរណ៍ទៅប្រទេសថៃបន្ដទៀត នៅយប់ថ្ងៃ ខែ ឆ្នាំដដែល។

តាមការ​បញ្ជាក់​​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រះសីហនុបានឲ្យដឹងថា រយៈពេលប៉ុន្មានឆ្នាំមុន និង​ក្រោយពេលវិបត្ដិជំងឺកូវីដ១៩ ប្រទេសកម្ពុជា ពិសេសខេត្ដព្រះសីហនុ ទទួល​បាននាវា​ទេសចរណ៍​បរទេស ចូលសំចតធ្វើទស្សនកិច្ចជាបន្ដបន្ទាប់ ពីឆ្នាំ២០១៩-២០២៤ ចំនួន​សរុបជិត ៩០គ្រឿង និងភ្ញៀវទេសចរចំនួនសរុបជិត ១០ម៉ឺននាក់។ ឆ្នាំ២០១៩ មានចំនួន ៤៨នាវា និងមានភ្ញៀវសរុប ៦៥.៤៦២នាក់, ឆ្នំា២០២៣ មានចំនួន ១៨នាវា មានភ្ញៀវសរុប ១៤.៣៤០នាក់ កើនឡើង ១០០% និងឆ្នាំ២០២៤ មានចំនួន ២២នាវា កើនឡើង ៤នាវា មាន​ភ្ញៀវ​ស​រុប ១៨.២០៣នាក់ កើនឡើង ២៧%។ ភាគច្រើនជាភ្ញៀវជនជាតិអាមេរិក អឺរ៉ុប អូស្រ្តាលី និង​អាស៊ីមួយចំនួន ដែលទស្សនាកម្សាន្តក្នុងក្រុងព្រះសីហនុ ចូលចិត្តទៅតាមរមណីយដ្ឋានឆ្នេរ សហគមន៍នេសាទ វត្តទេសចរណ៍ក្រោម ផ្សារលើ និងសាលារៀនជាដើម។ ទន្ទឹមនេះ ក៏មានភ្ញៀវ​មួយ​ចំនួនទៅកម្សាន្តនៅភ្នំពេញ សៀមរាប កែប និងកំពតផងដែរ។

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        86
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        110
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm