ប្រមុខរដ្ឋ លោក Devendra Fadnavis បាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ បានស្លាប់ នៅក្នុងរដ្ឋធានី មុមប៉ៃ(Mumbai)ជារដ្ឋធានីហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃពុធ ទី១៨ ខែធ្នូ បន្ទាប់ពីទូករបស់កងទ័ពជើងទឹកឥណ្ឌា បានបុកជាមួយទូកដឹកអ្នកដំណើរ។

សេចក្តីថ្លែងការណ៍ពីកងទ័ពជើងទឹកឥណ្ឌា បាននិយាយថា ទូកកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿង បានបាត់បង់ការគ្រប់គ្រង ខណៈកំពុងធ្វើការសាកល្បងម៉ាស៊ីន នៅក្នុងកំពង់ផែ Mumbai ដោយសារតែបញ្ហាម៉ាស៊ីន។

លោក Fadnavis និយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដោយឆ្មាំល្បាតឆ្នេរប្រទេសឥណ្ឌា កងទ័ពជើងទឹកឥណ្ឌា និងកងកម្លាំងសន្តិសុខផ្សេងទៀត បានជួយសង្គ្រោះជននរងគ្រោះ ហើយអ្នកដំណើរ ១០១នាក់ត្រូវបានជួយសង្គ្រោះខណៈការស្វែងរកអ្នកនៅរស់បន្ថែមទៀត កំពុងធ្វើឡើង។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា ទូកដឹកអ្នកដំណើរគ្រប់គ្រងដោយឯកជន មានឈ្មោះថា Neelkamal កំពុងធ្វើដំណើរឆ្ពោះទៅកាន់រូងភ្នំ Elephanta ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ នៅឆ្នេរសមុទ្រ Mumbai ប្រទេសឥណ្ឌា នៅពេលនោះបានជួបឧបទ្ទវហេតុ។
រូងភ្នំ ដែលបានមើលឃើញអ្នកទេសចរសម្រុកចូលឥតឈប់ឈរពេញមួយឆ្នាំ គឺជាទីតាំងបេតិកភណ្ឌរបស់អង្គការយូណេស្កូ ។