កូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងជើង ១០០នាក់ បានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែន

2024/12/19 07:24:17 pm        137

សមាជិកសភាកូរ៉េខាងត្បូងមួយរូប បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) នេះថា យ៉ាងហោចណាស់ទាហានកូរ៉េខាងជើង ១០០នាក់ ដែលដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី ត្រូវបានសម្លាប់ និង ១.០០០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការប្រយុទ្ធយ៉ាងខ្លាំងក្លាជាមួយកងកម្លាំងអ៊ុយក្រែន នៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។

លោកសមាជិកសភា លី សឹងខ្វុន (Lee Seong-kweun) បានប្រាប់អ្នកយកព័ត៌មានថា ការខាតបង់យ៉ាងធ្ងន់ធ្ងរនេះ បណ្តាលមកពីកង្វះបទពិសោធន៍របស់ទាហានកូរ៉េខាងជើងក្នុងសង្គ្រាមយានដ្រូន និងភាពមិនច្បាស់លាស់នៃសណ្ឋានដីរាបស្មើគ្មានកន្លែងលាក់ខ្លួន ជាទីដែលពួកគេកំពុងចូលរួមប្រយុទ្ធក្នុងសមរភូមិ។

លោក Lee បាននិយាយថា ការប៉ាន់ប្រមាណនេះខុសពីតួលេខប៉ាន់ស្មានរបស់មន្ត្រីយោធាអាមេរិក ដែលបានលើកឡើងថាមានអ្នកស្លាប់ និងរបួស "ច្រើនរយនាក់" ដោយសារតែការវិភាគបែបអភិរក្សនិយមដោយសេវាស៊ើបការណ៍ជាតិ NIS របស់កូរ៉េខាងត្បូង។

កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានលើកសរសើរពីប្រសិទ្ធិភាពនៃសម្ព័ន្ធភាពរបស់ខ្លួនជាមួយរុស្ស៊ី ប៉ុន្តែបានបន្តស្ងាត់ស្ងៀមជុំវិញការដាក់ពង្រាយទាហានរបស់ខ្លួន។

របាយការណ៍ពីតួលេខទាហានស្លាប់ចុងក្រោយនេះបានបញ្ជាក់បន្ថែមពីលើការអត្ថាធិប្បាយរបស់មន្ត្រីអាមេរិក និងអ៊ុយក្រែន ដែលថា ការខាតបង់របស់កូរ៉េខាងជើងគឺធ្ងន់ធ្ងរ ហើយថា រុស្ស៊ីកំពុងប្រើប្រាស់ទ័ពទីក្រុងព្យុងយ៉ាងក្នុងចំនួនច្រើននៅតំបន់ Kursk ជាទីដែលអ៊ុយក្រែន បានបើកការវាយលុកឆ្លងព្រំដែនកាលពីខែសីហា៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm