អត្រាអតិផរណាប្រចាំឆ្នាំរបស់ចក្រភពអង់គ្លេសបានឈានដល់កម្រិតខ្ពស់រហូតដល់២,៦% នៅខែវិច្ឆិកា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៤នេះ កើនឡើងពី២,៣% នៅក្នុងខែតុលា នេះបើយោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយការិយាល័យស្ថិតិជាតិ (ONS) ។ ការហក់ឡើងនេះស្របតាមការរំពឹងទុករបស់ទីផ្សារ។

ការរួមចំណែកចម្បងចំពោះការកើនឡើងនេះ គឺថ្លៃដឹកជញ្ជូន រួមជាមួយសកម្មភាពកម្សាន្ត និងវប្បធម៌។
ការចំណាយលើការដឹកជញ្ជូនបានធ្លាក់ចុះ០,៩% បើធៀបទៅនឹងឆ្នាំមុនក្នុងខែវិច្ឆិកា ដែលប្រសើរឡើងពីការធ្លាក់ចុះ ១,៩%នៅក្នុងខែតុលា។ ទន្ទឹមនឹងនេះដែរ តម្លៃសម្រាប់ការកម្សាន្ដ និងវប្បធម៌បានកើនឡើង ៣,៦% ប្រចាំឆ្នាំ ដោយបង្កើនល្បឿនពី ៣% នៅក្នុងខែតុលា។

អតិផរណាស្នូល ដែលមិនរាប់បញ្ចូលមុខទំនិញប្រែប្រួលមិនទៀតទាត់ដូចជាថាមពល ស្បៀងអាហារ ស្រា និងថ្នាំជក់ ក៏បានកើនឡើងផងដែរ ដោយបានរុញឲ្យមានកំណើនរហូតដល់៣,៥% ក្នុងខែវិច្ឆិកា បើធៀបទៅនឹង ៣,៣%នៅក្នុងខែតុលា។
លើមូលដ្ឋានប្រចាំខែ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) បានកើនឡើង ០,១% ក្នុងខែវិច្ឆិកា ធ្លាក់ចុះពី ០,៦% ក្នុងខែមុន។

ទោះជាយ៉ាងណាក៏ដោយសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ស្នូលនៅតែមានពុំមានភាពប្រែប្រួលនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នេះ ៕