មន្ត្រី៖ អង់គ្លេសបង្កើនការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយថ្មី

2024/12/19 09:55:28 pm        129

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បាននិយាយកាលពីថ្ងៃពុធថា ចក្រភពអង់គ្លេស កំពុងពង្រឹងការគាំទ្រផ្នែកយោធារបស់ខ្លួនដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយថ្មីមួយ ដែលរួមមានយានដ្រូន របស់កងទ័ពជើងទឹក ប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ។

លោក Healey បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់រដ្ឋអ៊ុយ ក្រែនថា ការបណ្តុះបណ្តាលសម្រាប់ទាហានអ៊ុយក្រែន ក្រោមប្រតិបត្តិការ Interflex ដែលជាប្រតិបត្តិការយោធាពហុជាតិដឹកនាំដោយចក្រភពអង់គ្លេស នឹងបន្តនៅឆ្នាំ ២០២៥ ដោយមិនគិតពីការវិវឌ្ឍនៅក្នុងដំណើរការសន្តិភាពរបស់អ៊ុយក្រែន និងបទឈប់បាញ់ដែលអាចកើតមានទេ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា វាលឿនពេកក្នុងការពិភាក្សាជាសាធារណៈអំពីលទ្ធភាពនៃការគាំទ្ររបស់អង់គ្លេសសម្រាប់ការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអន្តរជាតិ នៅក្នុងប្រទេសអ៊ុយក្រែន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា លោក Healey បានមកដល់ទីក្រុងគីវ កាលពីព្រឹកថ្ងៃពុធ។

នៅថ្ងៃដដែល រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Rustem Umerov បានសរសេរនៅលើគេហទំព័រហ្វេសប៊ុក ថា លោកបានពិភាក្សាជាមួយលោក Healey អំពីការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ធានាការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំដែលមិនមានការរំខាន និងសិក្សាគម្រោងការពាររួមគ្នា។

លោកបាននិយាយថា ប្រធានបទសំខាន់មួយ គឺការសហការផលិតប្រព័ន្ធការពារដែនអាកាស ដោយលោកបានបន្ថែមថា ការពិភាក្សាក៏គ្របដណ្តប់លើការប្រើប្រាស់មីស៊ីល Storm Shadow និងការបំពាក់និង បណ្តុះបណ្តាលកងពលតូចថ្មីៗរបស់កងទ័ពអ៊ុយក្រែនផងដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm