អាជ្ញាធរខេត្តបាត់ដំបងជំរុញភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយដល់មូលដ្ឋានកៀរគរក្រុមគោលដៅ១.៥លាននាក់ឱ្យចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ

2024/12/19 10:08:22 pm        190

បាត់ដំបង៖ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង បានជំរុញដល់មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ​សហការ​ជាមួយ​គ្រឹះ​ស្ថាន​បណ្ដុះ​បណ្ដាល​សាធារណៈ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ពី​កម្ម​វិធី១.៥លាននាក់របស់រាជរដ្ឋាភិបាលឱ្យដល់តាមមូលដ្ឋានសំដៅកៀរគរយុវជន ជា​ពិសេស​យុវជនមកពីគ្រួសារក្រី និងគ្រួសារ​ងាយ​រង​ហានិភ័យ​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេក​ទេស​វិជ្ជាជីវៈ​។

លោក ទីន សារ៉ាវុធ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៤ និងលើកទិសដៅការងារបន្ត និងពង្រឹងសមត្ថភាពលើយន្តការគ្រប់គ្រងនៃវិស័យការងារ និង​ជំរុញការផ្សព្វផ្សាយចុះឈ្មោះចូលរៀនជំនាញរបស់គណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ដែល​ធ្វើ​ឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៤។

លោក ទីន សារ៉ាវុធ គូសបញ្ជាក់ថា ការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ សំដៅ​ផ្ដល់​ឱ្យ​យុវជន​មាន​ជំនាញច្បាស់លាស់ក្នុងជីវិត បង្កើនកម្លាំងពលកម្មជំនាញ ដើម្បីសម្រេច​បាន​នូវ​គោល​ដៅ​អនាគត​កម្ពុជា​ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​មាន​ចំណូល​ខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានោះ លោក ទីន សារ៉ាវុធ ក៏បានបង្ហាញ​មោទនភាព​ផង​ដែរ​ដែល​ខេត្ត​បាត់ដំបង​មាន​អ្នក​ចូល​រៀន​ជំនាញបច្ចេកទេសវិជ្ជាជីវៈច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ តែទោះយ៉ាង​ណា​ត្រូវ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​បន្ថែម​ទៀត​ទៅ​ដល់​មូល​ដ្ឋាន​ដើម្បី​សម្រេច​បាន​គោល​ដៅ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់ចេញ។

បើតាមលោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្លែងឱ្យដឹងថា គណៈ​កម្មាធិការបណ្តុះបណ្តាលខេត្តបាត់ដំបងដែលមានគ្រឹះស្ថានសាធារណៈចំនួន៣ និង​ភាគី​ពាក់​ព័ន្ធ​បាន​ចុះផ្សព្វផ្សាយ វគ្គ១.៥លាននាក់របស់រាជរដ្ឋាភិបាលជំហានទី១ ដល់ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក្រុង ស្រុក ក្នុងខេត្តបាត់ដំបង មកទល់ពេលនេះ​ចំនួន​សិស្ស​ចុះ​ឈ្មោះចូ​ល​រៀន​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈសាធារណៈទាំង៣មានចំនួន១៣ ១៤០​នាក់ ក្នុងនោះសិស្សគោលដៅសរុប៧ ៥៤៤នាក់។សិស្សកំពុងសិក្សាសរុបចំនួន ៥ ៧៥៣នាក់ សិស្ស​គោលដៅសរុប៣ ៦៣៩នាក់។ចំណែកសិស្សបានប្រលងបញ្ចប់សរុបចំនួន ៤ ០៣៨​នាក់​សិស្ស​គោល​ដៅ​សរុប ១ ៩៦២ នាក់។សិស្សទទួលបានការងារសរុបចំនួន២ ៥២១នាក់ សិស្ស​គោលដៅសរុប ១ ២៤៥នាក់។

សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់​ក្រុម​គោល​ដៅ​ជា​យុវជន​មក​ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១,៥លាននាក់ មាន​គោលបំណងចម្បង គឺផ្ដល់នូវជំនាញមួយ យ៉ាង​តិច​ប្រចាំ​ជីវិត​ដល់​យុវជន​ដើម្បី​ទទួល​បាន​ឱកាស​ការងារ ឬ​បង្កើតមុខរបរដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការ មានគុណភាព និង​ផលិត​ភាព​ខ្ពស់ សម្រាប់ផ្គត់ផ្គង់ ព្រមទាំងឆ្លើយតបបានតាមតម្រូវការ ទីផ្សារប្រកប ដោយចីរភាព ភាព​ធន់ និងបរិយាបន្ន។ សិស្សដែលបានចុះឈ្មោះចូលរៀន ទទួលបាន៖ ការសិក្សាដោយមិនបង់ថ្លៃ, ប្រាក់​ឧបត្ថម្ភប្រចាំខែ,ការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ការ​ចុះ​កម្ម​សិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន រោងចក្រ, ជំនាញ​មួយ​ពិត​ប្រាកដ​ដែល​ទីផ្សារ​ការងារកំពុងត្រូវការ, និង ឱកាសទទួលបានការងារធ្វើសមរម្យ និងប្រាក់ចំណូល​ទៀង​ទាត់​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm