អ្នកឃ្លាំមើលសង្រ្គាមស៊ីរី បាននិយាយថា យុទ្ធជនគាំទ្រទួរគីចំនួន ២១នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃពុធ បន្ទាប់ពីពួកគេ បានវាយប្រហារទីតាំងកាន់កាប់ដោយជនជាតិឃើដ នៅជិតទីប្រជុំជនភាគខាងជើង បើទោះបីជាមានការពន្យារពេលបទឈប់បាញ់សម្របសម្រួលដោយអាមេរិក នៅក្នុងតំបន់នេះ ក៏ដោយ។

ការប្រយុទ្ធគ្នារវាងក្រុមដែលគាំទ្រដោយទួរគី និងកងកម្លាំងដឹកនាំដោយជនជាតិឃើដគាំទ្រដោយសហរដ្ឋអាមេរិក បានកើតឡើងជាងមួយសប្តាហ៍ បន្ទាប់ពីក្រុមឧទ្ទាមដឹកនាំដោយឥស្លាម បានផ្តួលរំលំបុរសខ្លាំងកាន់អំណាចដ៏យូររបស់ប្រទេសស៊ីរីលោក បាសា អាល់អាសាដ ( Bashar al-Assad)។

អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានអះអាងថា យ៉ាងហោចណាស់សមាជិក ២១នាក់នៃក្រុមបក្ខពួកគាំទ្រ ទួរគី ត្រូវបានសម្លាប់ និងអ្នកផ្សេងទៀត បានរងរបួស ដោយសារការបាញ់ប្រហារពីក្រុមប្រឹក្សាយោធា Manbij បន្ទាប់ពីក្រុមដែលគាំទ្រគាំទ្រ បានវាយប្រហារលើ» ទីតាំងមួយ នៅឯទំនប់ Tishreen មានចម្ងាយប្រហែល ២៥គីឡូម៉ែត្រ (១៥ម៉ាយ) ពីទីក្រុង Manbij ។
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្របសម្រួលការបន្តបទឈប់បាញ់ដ៏ផុយស្រួយ នៅក្នុងទីក្រុង Manbij ហើយកំពុងស្វែងរកដំណោះស្រាយដ៏ទូលំទូលាយជាមួយនឹងប្រទេសទួរគី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅចក្រភពអង់គ្លេស ដែលមានបណ្តាញប្រភពនៅក្នុងប្រទេសស៊ីរី បាននិយាយថា ការវាយប្រហារកាលពីថ្ងៃពុធ រួមមាន «ការគាំទ្រពីយន្តហោះឈ្លបយកការណ៍របស់ ទួរគី» ហើយត្រូវបានបន្តដោយ «ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា ជាមួយនឹងអាវុធធុនធ្ងន់ និងមធ្យម»។