ពិព័រណ៍សៀវភៅកម្ពុជាលើកទី១១ ឆ្នាំ២០២៤ ប្រព្រឹត្តទៅក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញមួយជីវិត»

2024/12/19 10:22:31 pm        271

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ​ជា​អធិបតីក្នុងពិធីបើក​សម្ពោធ​ពិព័រណ៍​សៀវភៅ​ថ្នាក់​ជាតិ លើកទី១១ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អ្នកអាន ជាអ្នករៀនពេញ​មួយ​ជីវិត​» និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រ​សួង​វប្បធម៌ និងវិចិត្រសិល្បៈ តំណាងស្ថានទូតបារាំង ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន អ្នកឧបត្ថម្ភកម្មវិធី សមាគម អ្នកនិពន្ធ ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ និងសិស្សនិស្សិត។

បន្ទាប់ពីស្តាប់របាយការណ៍របស់តំណាងគណៈកម្មការរៀបចំពិព័រណ៍សៀវភៅរួចមក លោកជំទាវ​បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំទី១១នេះ ត្រូវបានរៀបចំឡើងជាមួយគោលបំណងបន្តពង្រឹង ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់គ្រប់សកម្មភាព និងគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ដើម្បី (១) អភិរក្សនិងអភិវឌ្ឍវិស័យអក្សរសាស្ត្រ ដែលជាកេរដំណែលបុព្វបុរសខ្មែរឱ្យកាន់តែខ្ពង់ខ្ពស់ (២) ជំរុញនិងលើកកម្ពស់ការអាន ការតែងនិពន្ធ និងការបោះពុម្ពផ្សាយនៅកម្ពុជា (៣) ផ្សព្វផ្សាយនិងបំផុសទឹកចិត្តប្រជាពលរដ្ឋ ពិសេសយុវជនឱ្យស្រឡាញ់ និងយល់ដឹងនូវគុណតម្លៃ នៃអក្សរសាស្ត្រជាតិ ហើយចូលរួមក្នុងការអាននិងការសរសេរឱ្យបានកាន់តែច្រើន (៤) ជំរុញឱ្យប្រជាជនខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ហើយជាសារមួយបញ្ជូនទៅដល់យុវជន ឱ្យស្គាល់ពីគុណតម្លៃនៃការអានដើម្បីអភិវឌ្ឍន៍ចំណេះដឹងនិងបង្កើនគំនិតសម្រាប់ការសិក្សានិងការងារ និង (៥) គាំទ្រដល់ការស្វែងរកទីផ្សារក្នុងការលក់ទិញនៃឧស្សាហកម្មបោះពុម្ពសៀវភៅនៅក្នុងប្រទេស និងទីផ្សារអន្តរជាតិ។

នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលដល់គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា សិស្ស និស្សិតស្ម័គ្រចិត្ត អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងបណ្ដាក្រុមហ៊ុនទាំងអស់ដែលខិតខំលះបង់ទាំងពេលវេលាកម្លាំងកាយចិត្តចូលរួមគាំទ្រការប្រព្រឹត្តទៅនៃពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១១ នេះ ឱ្យលេចចេញជារូបរាង និងរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងបុព្វហេតុលើកកម្ពស់វប្បធម៌នៃការអាន និងតែងនិពន្ធនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។

ការតែងនិពន្ធឆ្លុះបញ្ចាំងពីកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ សៀវភៅគឺឃ្លាំងចំណេះដឹងសម្រាប់ការផ្សព្វផ្សាយ ក៏ដូចជាការផ្ទេរចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់ ទាំងផ្សព្វផ្សាយចំណេះដឹងទូទៅ យុទ្ធសាស្ត្រ បច្ចេកវិទ្យា ជាពិសេសផ្សព្វផ្សាយនូវវប្បធម៌ក៏ដូចជាអក្សរសាស្ត្រជាតិ។ ពិព័រណ៍សៀវភៅនេះ គឺជាសក្ខីភាពនៃប្តេជ្ញាចិត្តរួមគ្នារបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងបន្តការលើកទឹកចិត្តដល់អ្នកអាន និងអ្នកសរសេរ ជាពិសេសគឺផ្តល់ឱកាសឱ្យអ្នកនិពន្ធនៅកម្ពុជាបានបង្ហាញស្នាដៃ ដើម្បីចូលរួមលើកកម្ពស់អំណាននៅកម្ពុជា ឈានទៅលើកស្ទួយខឿនវប្បធម៌អារ្យធម៌របស់ជាតិយើងផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់ប្រវត្តិអក្សរសាស្ត្រខ្មែរតាំងពីសម័យអង្គរមកដែលមានបន្សល់ទុកនៅលើសិលាចារឹក ដែលជាកេរតំណែលដូនតា សរសេរជាភាសាខ្មែរចាស់ ធ្វើឱ្យអ្នកជំនាន់ក្រោយបានស្គាល់ និងដឹងពីការវិវឌ្ឍរបស់អក្សរខ្មែរ នេះហើយជាតួនាទីនៃសៀវភៅក្នុងការផ្សព្វផ្សាយវប្បធម៌ ដូច្នេះហើយ ពិតជាចាំបាច់ដែលប្រទេសមួយ ត្រូវតែរៀបចំឱ្យមានសៀវភៅ មានបណ្ណាល័យ លើកកម្ពស់ការសរសេរ តែងនិពន្ធ បណ្តុះបណ្តាលអ្នកចេះដឹង ដើម្បីក្លាយកម្លាំងចលករចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ឆ្លើយតបទៅនឹងគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត ការបង្កើនការយកចិត្តទុកដាក់ លើកកម្ពស់ការងារផ្នែកអក្សរសាស្ត្រនិងអក្សរសិល្ប៍ គាំទ្រនិងលើកទឹកចិត្តដល់ការបោះពុម្ពស្នាដៃថ្មីៗ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំបញ្ជ្រាបចំណេះដឹងនិងបំផុសស្មារតីយុវជន និងមហាជន តាមរយៈស្នាដៃតែងនិពន្ធជាសៀវភៅប្រលោមលោកនិងកំណាព្យរឿង និងអត្ថបទផ្សេងៗដែលបានបង្កប់នូវគំនិតនិងទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ក្នុងការលើកកម្ពស់ការអប់រំ សីលធម៌ គុណធម៌ និងបណ្តុះផ្នត់គំនិតក៏ដូចជាការកែប្រែឥរិយាបថរបស់មនុស្សជាតិ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណចំពោះកិច្ចសហការយ៉ាងល្អរវាងស្ថាប័នរដ្ឋ អង្គការ សមាគម ដៃគូឯកជន និងនិស្សិតស្ម័គ្រចិត្តទាំងអស់ ដែលខិតខំចំណាយពេលវេលាកម្លាំងកាយ ប្រាជ្ញាស្មារតី ព្រមទាំងជួយឧបត្ថម្ភជាសម្ភារៈនិងថវិកាដើម្បីគាំទ្រដល់ដំណើរការរៀបចំពិព័រណ៍សៀវភៅថ្នាក់ជាតិដ៏មានអត្ថន័យនេះឡើង និងសូមលើកទឹកចិត្តឱ្យយុវជនចាប់កាន់សៀវភៅ ហើយប្ដេជ្ញាចិត្តអានសៀវភៅដើម្បីក្រេបយកចំណេះដឹងកម្រិតខ្ពស់ ឆ្ពោះទៅអភិវឌ្ឍខ្លួនឯង និងបន្តការរៀនសូត្រពេញមួយជីវិត ក្លាយជាធនធានប្រកបដោយសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិឱ្យរីកចម្រើនប្រកបដោយចីរភាពនិងចូលរួមថែរក្សាសុខសន្តិភាព។

គួរបញ្ជាក់ដែរថា ពិព័រណ៍សៀវភៅដ៏ធំឆ្នាំនេះ មានទីតាំង នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ក្នុងរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ដែលមានស្តង់ពិព័រណ៍សៀវភៅប្រមាណ ២៩៣ស្តង់ បានដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm