អាមេរិកប្រកាសអាសន្នពីរុស្ស៊ីជិតយល់ព្រមទទួលយកកូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ

2024/12/19 11:29:50 pm        137


នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី១៨ ខែធ្នូ) បានប្រកាសអាសន្នថា រុស្ស៊ីជិតយល់ព្រមទទួលយកកូរ៉េខាងជើងមានបំពាក់អាវុធនុយក្លេអ៊ែរ ខណៈដែលទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងការពារកិច្ចសហប្រតិបត្តិការដែលកំពុងវិវត្តទៅមុខជាលំដាប់របស់ខ្លួន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីខែកញ្ញាថា ទីក្រុងមូស្គូបានចាត់ទុកគំនិតនៃ «ការរំសាយអាវុធនុយក្លេអ៊ែរ» របស់កូរ៉េខាងជើងថា ជាបញ្ហាលែងត្រូវបានពិភាក្សាទៀតហើយ ដោយសារខ្លួនយល់ពីភាពសមហេតុផលរបស់ទីក្រុងព្យុងយ៉ាង ក្នុងការពឹងផ្អែកលើអាវុធនុយក្លេអ៊ែរជាមូលដ្ឋានគ្រឹះ ដើម្បីការពាររបស់ខ្លួន។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) លោកស្រី Linda Thomas-Greenfield បាននិយាយថា៖ «ជារឿងគួរឲ្យព្រួយបារម្ភណាស់ យើងប៉ាន់ស្មានថា រុស្ស៊ីប្រហែលជាជិតយល់ព្រមទទួលយកកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងហើយ ដែលនេះផ្ទុយពីការប្តេជ្ញាចិត្តរយៈពេលជាច្រើនទសវត្សរ៍របស់ទីក្រុងមូស្គូ ក្នុងការលុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ»។

លោកស្រីបានបន្ថែមថា៖ «យើងជឿជាក់ថា ទីក្រុងមូស្គូនឹងកាន់តែស្ទាក់ស្ទើរជាងមុន មិនត្រឹមតែការរិះគន់ដល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងការអនុម័តទណ្ឌកម្ម ឬសេចក្ដីសម្រេចដែលថ្កោលទោស ចំពោះទង្វើបង្កអស្ថិរភាពរបស់កូរ៉េខាងជើងថែមទៀតផង»។

ទាំងកូរ៉េខាងត្បូង និងអង់គ្លេស បានរិះគន់ការលើកឡើងរបស់លោក Lavrov ដោយនិយាយថា លោកបានធ្វើឲ្យខូចដល់ប្រព័ន្ធច្បាប់មិនរីកសាយភាយពិភពលោក។

ឯកអគ្គរដ្ឋទូតរបស់រុស្សី ប្រចាំនៅ UN លោក Vassily Nebenzia មិនបានសំដៅទៅកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងទេ នៅពេលលោកថ្លែងទៅកាន់ក្រុមប្រឹក្សា។ លោកបាននិយាយការពារកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន រវាងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងថា ជាសិទ្ធិអធិបតេយ្យភាពរបស់រុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm