លោក Zelenskiy និយាយថា លោកនឹងមិន «ប្រញាប់ប្រញាល់» ដើម្បីបញ្ចប់ជម្លោះនោះទេ

2024/12/19 11:30:28 pm        81


មេដឹកនាំប្រទេសអ៊ុយក្រែន បានអះអាងថា ការផ្អាកសង្គ្រាមនឹងផ្តល់ឱកាសឱ្យរុស្ស៊ី «វាយលុក» នៅពេលក្រោយ។

មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelenskiy បាននិយាយថា ទីក្រុងគីវ នឹងមិន«ប្រញាប់ប្រញាល់» នៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយរុស្ស៊ីនោះទេ។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មានបារាំង Le Parisien ដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Zelenskiy បានព្រមានថាលោកមានការស្ទាក់ស្ទើរក្នុងការធ្វើសម្បទានដើម្បីទទួលបានសន្តិភាព មិនថាទឹកដី ឬទាក់ទងទៅនឹងមហិច្ឆតារបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកភាពសម្ព័ន្ធយោធាណាតូ និងសហភាពអឺរ៉ុប នោះទេ។

លោក Zelenskiy កាលពីពេលមុនបានទទូចថា ផ្លូវដែលអាចសម្រេចបានតែមួយគត់ដើម្បីសន្តិភាពជាមួយរុស្ស៊ីគឺ «រូបមន្តសន្តិភាព» ដប់ចំណុចរបស់លោក ដែលរួមមានការដកកងកម្លាំងរុស្ស៊ីទាំងស្រុងចេញពីអតីតទឹកដីរបស់អ៊ុយក្រែន និងការស្ដារឡើងវិញព្រំដែនឆ្នាំ១៩៩១ របស់ប្រទេស។

ទោះជាយ៉ាងណា លោក Zelensky បានផ្តល់សញ្ញាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះថា លោកអាចព្រមព្រៀងចំពោះបទឈប់បាញ់ដោយគ្មានទឹកដីទាំងនេះ ប្រសិនបើទីក្រុងគីវក្លាយជាសមាជិកណាតូ។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីពេលថ្មីៗ ក៏បានលើកឡើងផងដែរថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump ដែលបានជួប លោក Zelenskiy នៅទីក្រុងប៉ារីស កាលពីដើមខែនេះ អាចបញ្ចុះបញ្ចូលមេដឹកនាំអ៊ុយក្រែនឱ្យ ផ្អាកជម្លោះតាមរយៈទំនាក់ទំនងបច្ចុប្បន្ន និងពង្រឹងការចរចា រវាងទីក្រុងគីវ និងទីក្រុងម៉ូស្គូ។ លោក Trump ធ្លាប់បានសន្យាថា នឹងបញ្ចប់ជម្លោះក្នុងរយៈពេល២៤ម៉ោង នៅពេលលោកត្រឡប់ទៅកាន់សេតវិមានវិញ ក្នុងខែមករា ឆ្នាំក្រោយនេះ។

លោក Zelenskiy និយាយថា «លោកTrump ពិតជាចង់ឲ្យមានដំណើរការយ៉ាងលឿន ប៉ុន្តែលោកមិនទាន់ស្ថិតនៅក្នុងសេតវិមាន ហើយក៏ពុំអាចទទួលបានព័ត៌មានទាំងអស់នោះដែរ»។ 

លោកបាននិយាយបន្ថែមថា «គ្មានបញ្ហានោះទេ ថាតើមានប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីប៉ុន្មាននាក់ដែលចង់ប្រកាសឱ្យបញ្ចប់សង្គ្រាម។ លោក Zelenskiy បានអះអាងថា ការផ្អាកជម្លោះនៅដំណាក់កាលបច្ចុប្បន្នរបស់ខ្លួន នឹងផ្តល់ឱកាសឱ្យរុស្ស៊ី «វាយលុក» លើអ៊ុយក្រែននៅពេលក្រោយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm