ល្បុក្កតោ៖ កីឡាករ-កីឡាការិនីល្បុក្កតោកម្ពុជាដណ្ដើមបានមេដាយមាស ៣គ្រឿងក្នុងការប្រកួតកីឡាយុទ្ធសិល្ប៍អន្តរជាតិ២០២១ តាមប្រព័ន្ធអនឡាញ (One Line) លើវិញ្ញាសាទ្វារមេគុនដៃ (កីឡាការិនី យស់ កញ្ចនា), វិញ្ញាសាមេគុនដៃគូ (កីឡាករ ធួន ណារ៉ាក់ និងវ៉ន សុខស្រីពិសិដ្ឋ) និងវិញ្ញាសាជាក្រុម (កីឡាករ គឹម ទិត្យសុវឌ្ឍនៈ, រុន សាលីត, ពន្លឺ ពេជ្រមរកត, អោក រិទ្ធានី, ឈើន វណ្ណរិទ្ធ និងកីឡាការិនីយស់ សញ្ចនា និងកីឡាការិនី ភិរម្យ មន្នីរ័ត្ន)។

ចំនែកពីរវិញ្ញាសាទៀត កម្ពុជាឈ្នះមេដាយប្រាក់ក្នុងនោះមានវិញ្ញាសាទ្វាមេគុនដៃបុរស (កីឡាករ ពេជ្រ ពន្លឺ) និងវិញ្ញាសាសមយុទ្ធដៃគូ (កីឡាការិនី ស៊ិន សៀវស៊ាន និងកីឡាករ អៃ សំអ៊ុន)។ លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានឱ្យ BTV News ដឹងថា ការប្រកួតនេះធ្វើឡើងតាមប្រព័ន្ធអនឡាញដោយសារបរិបទកូវីដ-១៩ ហើយមានកីឡាករ-កីឡាការិនីជាង ២០០នាក់មកពី ១២ប្រទេស (ឡាវ អេហ្ស៊ីប វៀតណាម ឥណ្ឌា អ៊ូបេគីស្ថាន ហ្គាណា ហ្វីលីពីន ម៉ាឡេស៊ី អ៊ីរ៉ង់ សិង្ហបុរី កូរ៉េខាងត្បូង ឥណ្ឌាំ និងព្រះរាជាណាចក្រកម្ពជា) ចូលរួម។ ការប្រកួតនេះរៀបចំដោយសម្ព័ន្ធកីឡាយុទ្ធសិល្ប៍ពិភពលោក៕
អត្ថបទ៖ គង់ ហួន