មេធាវី៖ លោក Yoon របស់កូរ៉េខាងត្បូង មានឆន្ទៈបង្ហាញខ្លួន ក្នុងដំណើរការផ្លូវច្បាប់

2024/12/19 11:31:43 pm        96


មេធាវីម្នាក់ដែលផ្តល់ប្រឹក្សាដល់លោក Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) នេះ បាននិយាយថា លោកប្រធានាធិបតីកូរ៉េខាងត្បូងដែលរងការចោទប្រកាន់ មានឆន្ទៈបង្ហាញទស្សនៈរបស់លោកផ្ទាល់ អំឡុងដំណើរការផ្លូវច្បាប់ ទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។

មេធាវី គឺលោក Seok Dong-hyeon ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ការស៊ើបអង្កេតជាច្រើនដែលហាក់ដូចជាមានភាពជាន់គ្នាពាក់ព័ន្ធនឹងលោក Yoon គួរតែត្រូវបានសម្រួល។

គួរបញ្ជាក់ថា លោក Yoon ដែលជាអតីតរដ្ឋអាជ្ញា បានធ្វើឲ្យប្រទេសជាតិភ្ញាក់ផ្អើល កាលពីថ្ងៃទី៣ ខែធ្នូ នៅពេលដែលគាត់បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាពេលយប់ មុននឹងលុបចោលវិញប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីសមាជិកសភាដែលពេញដោយកំហឹង បានច្រានចោលក្រឹត្យរបស់លោក។

អមដោយការបន្ថែមថា លោក Yoon មិនដែលគិតបះបោរនោះ លោក Seok បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «គាត់ (លោក Yoon) បានសុំអភ័យទោសរួចហើយ ជុំវិញការធ្វើឲ្យភ្ញាក់ផ្អើល និងការបង្កការតក់ស្លុតដល់សាធារណជន ហើយលោកនៅតែសុំអភ័យទោស ចំពោះរឿងនោះ ប៉ុន្តែលោកមានជំហរច្បាស់លាស់ និងជឿជាក់លើបញ្ហាចម្រូងចម្រាសនេះ ហើយត្រូវតែដោះស្រាយ»។

លោក Yoon ត្រូវបានសភាចោទប្រកាន់ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែធ្នូ ជុំវិញការដាក់ច្បាប់អាជ្ញាសឹករបស់លោក ហើយប្រឈមនឹងការជំនុំជម្រះក្តីរបស់តុលាការធម្មនុញ្ញ ជុំវិញថា តើត្រូវដកលោកចេញពីតំណែង ឬផ្ដល់អំណាចប្រធានាធិបតីរបស់លោកឡើងវិញ។

ជាមួយគ្នានេះ លោក Yoon ក៏ប្រឈមនឹងការស៊ើបអង្កេត ជុំវិញថា តើការប្រកាសច្បាប់អាជ្ញាសឹកបង្កើតជាការបះបោរដែរ ឬទេ ជាការចោទប្រកាន់មួយក្នុងចំណោមការចោទប្រកាន់មួយចំនួនដែលប្រធានាធិបតីកូរ៉េខាងត្បូងមិនមានអភ័យឯកសិទ្ធិ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm