CAMSOC កំណត់ ២​ទីតាំង​ដើម្បី​រៀបចំ​ពិធី​សុំ​ភ្លើង​អាទិទេពបើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

2021/04/27 02:59:58 am        38

​ស៊ី​ហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈក​ម្មា​ធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ឬ​ហៅ​កាត់​ថា CAMSOC បាន​កំណត់ ២​ទីតាំង​ដើម្បី​រៀបចំ​ពិធី​សុំ​ភ្លើង​អាទិទេព សម្រាប់​រត់​ភ្លើង​គប់​ឆ្ពោះ​ទៅ​រក​ពិធី​បើក ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ទី​១-​នៅ​ប្រាសាទអង្គរវត្ត និង​ទី​២-​នៅ​ព្រះបរមរាជវាំង។


​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់​ថា ការកំណត់​ទីតាំង​រៀបចំ​ពិធី​សុំ​ភ្លើង​អាទិទេព​នេះ គឺ​គោរព​តាម​លំនាំ​ប្រវត្តិ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើកដំបូង ដែល​ត្រូវ​បាន​គេ​រៀបចំ​សុំ​ភ្លើង​អាទិទេព​នៅ​លើ​ភ្នំ​អូ​ឡាំ​ព្យ៉ា​ដ។ ដូច្នេះ​កម្ពុជា​ក៏​មាន​កន្លែង​អច្ឆរិយ​ដ៏​អស្ចារ្យ ដែល​រៀបចំ​ពិធី​បែប​សាសនា​នេះ​បាន​ដូចគ្នា គឺ​នៅ​ប្រាសាទអង្គរវត្ត។ រីឯ​នៅ​ព្រះបរមរាជវាំង​ក៏​អាច​រៀបចំ​បាន​ដែរ។ ហេតុនេះ​ថ្នាក់ដឹកនាំ​កំពុង​រៀបចំ​ស្នើសុំ​ ទៅ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដើម្បី​ធ្វើការ​សម្រេច។​


​គួរ​បញ្ជាក់​ថា ក្រោយ​ពិធី​សុំ​ភ្លើង​អាទិទេព CAMSOC នឹង​រៀបចំ​ពិធី​ដ៏​ធំ​មួយទៀត គឺ​ការ​រត់​ភ្លើង​គប់​ឆ្លងកាត់​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ទូត​កម្ពុជា ​ប្រចាំ​បណ្ដា​ប្រទេស​នីមួយៗ​ក្នុង​អាស៊ាន មុន​រត់​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា ហើយ​បន្ត​រត់​ជុំវិញ​បឹង​ទន្លេសាបរហូតដល់​ល្ងាច​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ជា​ពេល​វេលា​រៀបចំ​ពិធី​អុច​ភ្លើង​គប់ និង​ប្រកាស​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ តែម្ដង៕


​អត្ថបទ៖ លី ឈុន​ឡា


អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am