សមាជិកសភាអាល្លឺម៉ង់គាំទ្រកំណែទម្រង់ ដើម្បីការពារតុលាការជាន់ខ្ពស់ពីឥទ្ធិពលនយោបាយ

2024/12/20 02:55:45 am        72

សភាជាន់ទាបរបស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) នេះ បានអនុម័តច្បាប់ ដើម្បីការពារតុលាការជាន់ខ្ពស់កុំឲ្យមានការជ្រៀតជ្រែកផ្នែកនយោបាយ ជាការឆ្លើយតបទៅនឹងក្ដីបារម្ភអំពីការប៉ុនប៉ងដែលអាចកើតមាន ពីសំណាក់គណបក្សស្តាំនិយមជ្រុល ដើម្បីធ្វើឲ្យស្ថាប័នចុះខ្សោយ។

ច្បាប់ដែលប្រញាប់ប្រញាល់ឆ្លងកាត់សភាជាន់ទាប Bundestag នៅមុនការបោះឆ្នោតមុនអាណត្តិ នាខែកុម្ភៈ ក្រោយការដួលរលំនៃរដ្ឋាភិបាលរបស់អធិការបតី លោក Olaf Scholz កើតឡើងបន្ទាប់ពីប្រទេសហុងគ្រី និងប៉ូឡូញ បានអនុម័តកំណែទម្រង់ប្រព័ន្ធតុលាការ ជាអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ដៃគូសហភាពអឺរ៉ុបរបស់ពួកគេ។

ច្បាប់នេះការពាររចនាសម្ព័ន្ធរបស់តុលាការធម្មនុញ្ញ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាល្លឺម៉ង់ក្រោយសង្រ្គាម ជាច្បាប់មូលដ្ឋាន ក្នុងនោះរួមទាំងទំហំនៃតុលាការដែលមានចៅក្រមចំនួន ១៦នាក់ អាណត្តិ ១២ឆ្នាំរបស់ចៅក្រម និងអាយុចូលនិវត្តន៍ជាកាតព្វកិច្ច ៦៨ឆ្នាំ។

យ៉ាងណាក្ដី រាល់ការកែប្រែ នាពេលខាងមុខ នឹងទាមទារសំឡេងភាគច្រើន ២ភាគ៣ នៅក្នុងសភាទាំង២ ជាជាងសំឡេងភាគច្រើនធម្មតា។ កញ្ចប់នេះក៏បង្កើតយន្តការ ដើម្បីជ្រើសរើសចៅក្រម នៅតុលាការ ប្រសិនបើមានការជាប់គាំង នៅក្នុងសភា ដែលទទួលខុសត្រូវលើការតែងតាំងរបស់ពួកគេ។

ច្បាប់នេះត្រូវបានគាំទ្រដោយអ្នកប្រជាធិបតេយ្យសង្គម (SPD), Greens, ប្រជាធិបតេយ្យសេរី (FDP) និងគណបក្ស CDU/CSU ខាងក្រុមអភិរក្សនិយម។ ចំណែកខាងក្រុមស្ដាំនិយមជ្រុល គឺគណបក្សជម្រើសផ្សេងសម្រាប់អាល្លឺម៉ង់ (AfD) ដែលស្ថិតនៅលំដាប់ទី២ នៅក្នុងការស្ទង់មតិ បានប្រឆាំងនឹងផែនការនេះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm