អគ្គនាយកដ្ឋានពន្ធដារបន្តផ្សព្វផ្សាយច្បាប់ស្តីពីពន្ធដារទៅកាន់ក្រុមហ៊ុនឯកជនវិស័យកាត់ដេរ

2024/12/19 10:46:39 pm        331

 ភ្នំពេញ៖ នេះជាលើកទី២ ដែលសមាគមស្បែកកម្ពុជា និងសមាគមផលិតផលធ្វើដំណើរនិងស្បែក​នៅកម្ពុជា បានសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ រៀបចំសិក្ខាសាលាស្តីពី ពន្ធលើប្រាក់ចំណូល និងការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក (ToI E-Filling) ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សមាជិកសមាគម។

 អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែក​កម្ពុជា ក្នុងអង្គសិក្ខាសាលា នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងបញ្រ្ជាបការយល់ដឹងកាន់តែច្បាស់អំពីកាតព្វកិច្ចនានារបស់រោងចក្រ សហគ្រាស រួមមាន៖ ពន្ធលើប្រាក់ចំណូល ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមប្រព័ន្ធអេឡិចត្រូនិក ពន្ធប៉ាតង់ និងពន្ធលើផ្ទាំងផ្សព្វផ្សាយ សម្រាប់សហគ្រាសដោយអនុលោមតាមច្បាប់ស្តីពីពន្ធដារ និងបទដ្ឋានគតិយុត្តជាធរមាន ដើម្បីជំរុញភាពប្រសើរឡើង និងមានសប្រសិទ្ធិភាពខ្ពស់ ដោយមានសមាជិក សមាជិកានៃសមាគមចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១២០ក្រុមហ៊ុន។

ក្រោយអង្គសិក្ខាសាលានេះ លោកជំទាវ ប៊ុន នារី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា មូលហេតុដែលបន្តកិច្ចសហការជាមួយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដោយសារជាកាតព្វកិច្ចក្នុងការផ្តល់នូវចំណេះដឹង ជាពិសេសផ្តល់ជាព័ត៌មានទាំងឡាយណាដែលប្រទាក់ក្រឡាការអនុវត្តច្បាប់ស្តីពីសារពើពន្ធជូនទៅដល់អ្នកជាប់ពន្ធ ដើម្បីឲ្យបានយល់ដឹងក្នុងការជួយសម្រួលដល់ការបំពេញកាតព្វកិច្ចរបស់អ្នកជាប់ពន្ធ។

លោកជំទាវ បានបន្តថា ចំពោះការងារនេះ អគ្គនាយកដ្ឋានដារនឹងបន្តធ្វើជាប្រចាំ ហើយក៏មិនមែនតែជាមួយសមាគមវិស័យកាត់ដេរប៉ុណ្ណោះទេ គឺនឹងធ្វើជាមួយអ្នកជាប់ពន្ធគ្រប់វិស័យទាំងអស់ ហើយក៏មិនមែនត្រឹមតែលក្ខណៈរូបវ័ន្តផងដែរ គឺមានតាមប្រព័ន្ធវីដេអូ ឬហៅថា កម្មវិធី E-Learning ជាដើម។ ក្រៅពីនេះ ក៏មានផ្សព្វផ្សាយនៅបណ្តាសាកលវិទ្យាល័យ និងមហាវិទ្យាល័យមួយចំនួនដែរ ដើម្បីបញ្រ្ជាបការយល់ដឹង។

 លោកជំទាវអគ្គនាយករង ក៏បានលើកទឹកចិត្តអ្នកជាប់ពន្ធទាំងអស់ថា កុំមានអារម្មណ៍ខ្លាចរដ្ឋបាលសារពើពន្ធ ព្រោះជាមន្រ្តីដែលជាអ្នកផ្តល់សេវា ជាអ្នកដែលអនុវត្តច្បាប់ស្តីពីសារពើពន្ធ និងជាអ្នកផ្តល់សេវាជូនទៅអ្នកជាប់ពន្ធ ដែលអាចមកពិភាក្សាដោយផ្ទាល់ជាមួយមន្រ្តីពន្ធដារបាន ដោយផ្អែកទៅលើច្បាប់នានា ប៉ុន្តែចៀសវាងនូវការផ្តល់ព័ត៌មានមិនល្អទៅដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋបាលសារពើពន្ធកន្លងមក ក្នុងការកំណែទម្រង់ស៊ីជម្រៅ ទាំងទិដ្ឋភាពគតិយុត្ត ទាំងទិដ្ឋភាពយន្តការនៃការប្រតិបត្តិទាំងឡាយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am