សេចក្ដីស្នើច្បាប់ចំណាយដែលគាំទ្រដោយលោក Donald Trump បានបរាជ័យនៅក្នុងសភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (១៩ ធ្នូ) ខណៈសមាជិកបក្សសាធារណរដ្ឋរាប់សិបនាក់ បានប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតរូបនេះ ដោយធ្ចើឱ្យសភាពុំិស័ួការពារជាតិ មានផែនការចំណាយច្បាស់លាស់ដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលដែលខិតជិតមកដល់ និងអាចរំខានដល់ការធ្វើដំណើរបុណ្យណូអែលដ៏មមាញឹក។

ការបោះឆ្នោតផ្ដួលសំណើច្បាប់នេះបានបង្ហាញពីការខ្វែងគំនិតនៅក្នុងបក្សសាធារណរដ្ឋរបស់លោក Trump ដែលអាចនឹងកើតឡើងម្តងទៀតនៅឆ្នាំក្រោយនៅពេលដែលពួកគេគ្រប់គ្រងសេតវិមាន និងសភាទាំងពីរ។

លោក Trump បានដាក់សម្ពាធដល់សមាជិកសភាឱ្យបិទចន្លោះប្រហោងទាំងអស់ មុនលោកចូលកាន់តំណែងនៅថ្ងៃ ២០ ខែមករា ប៉ុន្តែសមាជិកស្លាបខាងស្តាំរបស់គណបក្ស បានបដិសេធមិនគាំទ្រកញ្ចប់ ដែលនឹងបង្កើនការចំណាយ និងបើកផ្លូវសម្រាប់ការបន្ថែមបំណុល ៣៦សែនកោដិ៍ដុល្លាររបស់រដ្ឋាភិបាលសហព័ន្ធមួយនេះ។
គួរបញ្ជាក់ថា ថវិការបស់រដ្ឋាភិបាលអាមេរិក នឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ (២០ ធ្នូ) នេះ ហើយប្រសិនបើសមាជិកសភាបរាជ័យក្នុងការបន្លាយពេលកំណត់នោះ រដ្ឋាភិបាលនឹងចាប់ផ្តើមបិទមួយផ្នែក ដែលនឹងរំខានដល់ការផ្តល់មូលនិធិសម្រាប់ប្រតិបត្តិការគ្រប់យ៉ាង រាប់ចាប់ពីការអនុវត្តច្បាប់តាមព្រំដែន រហូតដល់ការកាត់ប្រាក់ខែបុគ្គលិកសហព័ន្ធជាង ២លាននាក់៕