យោងតាមការប៉ាន់ប្រមាណដោយមន្ទីរបញ្ចកោណបានឱ្យដឹងថា ប្រទេសចិនបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការជាង ៦០០ គ្រាប់បន្ថែមទៀត ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២៤មក ពោលគឺកើនឡើងពីប្រហែល៥០០គ្រាប់កាលពីឆ្នាំមុន។

កំណើនដែលបានរាយការណ៍នោះធ្វើឱ្យទីក្រុងប៉េកាំងស្ថិតនៅលើផ្លូវឆ្ពោះទៅរកក្ដោបក្ដាប់ក្បាលគ្រាប់ចំនួន១.០០០គ្រាប់នៅឆ្នាំ២០៣០ជាការព្យាករណ៍ដែលមន្ត្រីការពារជាតិអាមេរិកបានធ្វើកាលពីឆ្នាំ ២០២១។
គំហើញទាំងនោះបានមកពីរបាយការណ៍ថាមពលយោធាចិនឆ្នាំ២០២៤របស់ក្រសួងការពារជាតិ ដែលជាការសង្ខេបប្រចាំឆ្នាំនៃសមត្ថភាពរបស់ទីក្រុងប៉េកាំង និងការវាយតម្លៃអំពីមហិច្ឆតារបស់ខ្លួនសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

មន្ទីរបញ្ចកោណនិយាយថា ចិនមិនមែនគ្រាន់តែផលិតក្បាលគ្រាប់បន្ថែមទៀតប៉ុណ្ណោះទេ ថែមទាំងកំពុងបង្កើនសមត្ថភាពកាន់តែខ្លាំងដើម្បីបាញ់គ្រាប់ទាំងនោះទៀតផង និងចង់ផ្តួលប្រព័ន្ធការពារមីស៊ីលអាមេរិក។

មន្ត្រីការពារជាតិជាន់ខ្ពស់មួយរូបបានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទខ្លីមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា នៅពេលអ្នកក្រឡេកមើលអ្វីដែលពួកគេកំពុងព្យាយាមផលិតនៅទីនេះ វាគឺជាកម្លាំងនុយក្លេអ៊ែរចម្រុះ ដែលនឹងមានប្រព័ន្ធរាប់ចាប់នុយក្លេអ៊ែរមានកម្លាំងផ្ទុះកម្រិតបទាប មីស៊ីលវាយប្រហារគោលដៅដ៏ជាក់លាក់ រហូតដល់មីស៊ីលផ្លោងអន្តរទ្វីបICBMs ជាមួយនឹងជម្រើសផ្សេងគ្នានៅគ្រប់ដំណាក់កាលនៃការកើនឡើងជាលំដាប់៕