មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូ ដើម្បីសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិផ្តល់យោបល់លើកាតព្វកិច្ចរបស់អ៊ីស្រាអែល ក្នុងការសម្របសម្រួលជំនួយចូលទៅដល់ប៉ាឡេស្ទីន ដែលត្រូវបានផ្តល់ឲ្យដោយរដ្ឋនានា និងក្រុមអន្តរជាតិ រួមទាំងអង្គការសហប្រជាជាតិ។

សេចក្តីសម្រេចដែលត្រូវបានព្រាងដោយប្រទេសន័រវេស ត្រូវបានអនុម័តដោយស្ថាប័នដែលមានសមាជិកចំនួន១៩៣ប្រទេស ដោយមានសំឡេងឆ្នោតគាំទ្រចំនួន១៣៧ប្រទេស ។ អ៊ីស្រាអែល សហរដ្ឋអាមេរិក និងប្រទេសចំនួន១០ផ្សេងទៀត បានបោះឆ្នោតមិនគាំទ្រ ខណៈប្រទេសចំនួន ២២ អនុប្បវាទ។

ចំណាត់ការនេះ បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អ៊ីស្រាអែលក្នុងការហាមឃាត់ប្រតិបត្តិការរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) នៅក្នុងប្រទេសនេះចាប់តាំងពីចុងខែមករា និងឧបសគ្គនានាដែលទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្រឈមមុខក្នុងការងារផ្តល់ជំនួយរបស់ពួកគេ នៅក្នុងតំបន់ហ្កាហ្សា កាលពីឆ្នាំមុន។
តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដែលត្រូវបានគេស្គាល់ថាជាតុលាការពិភពលោក គឺជាតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ហើយមតិយោបល់របស់តុលាការនេះមានទម្ងន់ផ្លូវច្បាប់ និងនយោបាយ ទោះបីជាពុំមានការជាប់ពាក់ព័ន្ធក៏ដោយ។
សេចក្តីសម្រេចដែលបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ក៏បានបង្ហាញនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងដែនដីប៉ាឡេស្ទីន ដែលត្រូវបានកាន់កាប់» ។