ក្រុមមន្ត្រីឧតុនិយម បានចេញការព្រមានអំពីរលកកម្តៅសម្រាប់ទីក្រុង Santiago កាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ខណៈសីតុណ្ហភាពកើនឡើងក្នុងសប្តាហ៍នេះ នៅទូទាំងតំបន់ទីប្រជុំជននៃរដ្ឋធានី ប្រទេសឈីលី។

ប្រជាជន បាននាំគ្នាសម្រុកទៅកាន់សួនទឹក និងកន្លែងចែកចាយទឹកដោយឥតគិតថ្លៃ ដើម្បីទប់ទល់នឹងកម្តៅក្តៅខ្លាំងនេះ ខណៈមេដឹកនាំតំបន់ បានសង្កត់ធ្ងន់លើតម្រូវការនៃការផ្តល់ជាតិទឹក និងការការពារពីកម្តៅព្រះអាទិត្យ។

រដ្ឋាភិបាល ក៏មានចំណាត់ការដោយយុទ្ធនាការផ្សព្វផ្សាយការយល់ដឹង និងតាមរយៈការចែករំលែកព័ត៌មាន ស្តីពីការគ្រប់គ្រងជំងឺសុរិយរោគ។
មន្ត្រីឧតុនិយម លោក Andres Moncada បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីក្រុងSantiago បានឃើញ «កំណត់ត្រាខ្ពស់ បន្ទាប់ពីកំណត់ត្រានៃសីតុណ្ហភាពអតិបរមាត្រូវបានកំណត់»។ លោក និយាយថា វាស្របតាមគំរូបម្រែបម្រួលអាកាសធាតុ និងបានព្រមានអំពីលក្ខខណ្ឌអំណោយផលដែលអាចបង្កឲ្យមានចំហេះព្រៃ។