យោធាកូរ៉េខាងត្បូង បញ្ជាក់ពីការត្រៀមខ្លួន បន្ទាប់ពីច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស

2024/12/20 07:42:23 pm        213

នៅក្នុងពេលដែលយោធាកូរ៉េខាងត្បូង ស្ថិតក្រោមការត្រួតពិនិត្យ ជុំវិញតួនាទីរបស់ខ្លួនក្នុងអំឡុងពេលច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស មន្ត្រីជាន់ខ្ពស់ម្នាក់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានចុះទៅពិនិត្យតំបន់គ្មានយោធាដែលខណ្ឌចែកឧបទ្វីបកូរ៉េ ដើម្បីបញ្ជាក់ពីការត្រៀមខ្លួនរបស់កងទ័ពទីក្រុងសេអ៊ូល នៅពេលដែលពួកគេប្រឈមមុខនឹងកូរ៉េខាងជើង។

ដំណើរទស្សនកិច្ចរបស់លោកឧត្តមនាវីឯក គីម ម្យ៉ុងសូ (Kim Myung-soo) ប្រធានអគ្គសេនាធិការចម្រុះនេះ ក៏ស្ថិតក្នុងន័យបង្ហាញកម្លាំងផងដែរថា បើទោះបីមានភាពចលាចលក្នុងនយោបាយកូរ៉េខាងត្បូងជាពិសេសទាក់ទងនឹងប្រមុខទ័ពជាន់ខ្ពស់ជាច្រើនក៏ដោយ ក៏កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ មិនមានភាពផុយស្រួយ និងមិនបានបាត់បង់ការត្រៀមខ្លួនដូចការលើកឡើងមួយចំនួននោះទេ។

ការផ្ញើសារថាកងកម្លាំងប្រដាប់អាវុធនៅតែប្រុងជើងការជានិច្ចនេះ កើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់ទីក្រុងសេអ៊ូល ដោយមេទ័ពជាន់ខ្ពស់មួយចំនួនរបស់ប្រទេសត្រូវបានចាប់ខ្លួន បណ្តេញចេញពីមុខតំណែង ឬស្ថិតក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី០៣ ខែធ្នូ។

សម្រាប់ប្រជាជនកូរ៉េខាងត្បូងជាច្រើន វិបត្តិនយោបាយនេះគឺជាការរំឮកមិនល្អមួយដល់ការគ្រប់គ្រងដ៏ឃោរឃៅរបស់យោធាជាបន្តបន្ទាប់នៅក្នុងទីក្រុងសេអ៊ូល ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០។ ទោះជាលោក Yoon ត្រូវផ្អាកពីតំណែងបន្ទាប់ពីការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយឥឡូវនេះស្ថិតនៅក្រោមការស៊ើបអង្កេតជាផ្លូវការក៏ដោយ សំណួរជាច្រើនពីតួនាទីយោធា ក្នុងប៉ះទង្គិចរយៈពេលខ្លីដោយសារច្បាប់អាជ្ញាសឹកនោះ នៅតែជាប្រធានបទក្ដៅគគុក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm