មនុស្សយ៉ាងហោចណាស់៥នាក់ បានស្លាប់ និង៣៥នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីរថយន្តដឹកឧស្ម័នមួយគ្រឿង បានបុករថយន្តច្រើនគ្រឿងផ្សេងទៀតនៅក្នុងរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា នៅព្រឹកថ្ងៃសុក្រនេះ។

អ្នករងរបួស ដែលភាគច្រើនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋាភិបាលក្នុងទីក្រុង Jaipur នៃរដ្ឋ Rajasthan ខណៈចំនួនអ្នកស្លាប់ត្រូវបានគេបារម្ភថា នឹងកើនឡើងបន្ថែមទៀត។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលបានដកស្រង់សម្តីនាយកមហាវិទ្យាល័យវេជ្ជសាស្ត្រ SMS លោក បាននិយាយថា មនុស្ស២៥នាក់ត្រូវបានបញ្ជូនទៅផ្នែកសង្គ្រោះបន្ទាន់(ICU)។ វាគឺជាឧបទ្ទវហេតុធ្ងន់ធ្ងរ។
អគ្គិភ័យ បានឆេះហ៊ុមព័ទ្ធរថយន្តជិត៤០គ្រឿង រួមមានទាំងរថយន្តដឹកទំនិញ និងរថយន្តឯកជន។ អង្គភាពពន្លត់អគ្គិភ័យ ត្រូវប្រឈមមុខនឹងការងារដ៏លំបាកក្នុងការពន្លត់អណ្តាតភ្លើង។
រដ្ឋមន្ត្រីប្រចាំរដ្ឋ Rajasthan លោក Bhajanlal Sharma បានទៅដល់មន្ទីរពេទ្យជាកន្លែងដែលអ្នករងរបួសកំពុងត្រូវបានព្យាបាល។ លោក និយាយថា កិច្ចខិតខំប្រឹងប្រែងដែលអាចធ្វើបានទាំងអស់ កំពុងត្រូវបានធ្វើឡើង ដើម្បីអនុវត្តការងារផ្តល់ជំនួយ និងជួយសង្គ្រោះ។