ប្រទេសស៊ីរី នឹងដកចេញរាល់ឯកសារយោងចំពោះអតីតគណបក្ស Baath ដែលកាន់អំណាចពីប្រព័ន្ធអប់រំរបស់ខ្លួន នៅសប្តាហ៍ក្រោយ ប៉ុន្តែនឹងមិនផ្លាស់ប្តូរកម្មវិធីសិក្សារបស់សាលា ឬរឹតបន្តឹងសិទ្ធិរបស់ក្មេងស្រីក្នុងការរៀននោះទេ។
លោក Nazir Mohammad Al-Qadri បានថ្លែងនៅក្នុងបទសម្ភាសន៍មួយពីការិយាល័យរបស់ខ្លួន នៅទីក្រុងដាម៉ាស( Damascus) ថា៖«ការអប់រំ គឺជាបន្ទាត់ក្រហមសម្រាប់ប្រជាជនស៊ីរី ដែលសំខាន់ជាងអាហារ និងទឹក»ទៅទៀត។
លោក បាននិយាយថា៖«សិទ្ធិទទួលបានការអប់រំ មិនកំណត់ចំពោះភេទជាក់លាក់មួយទេ ហើយប្រហែលជាមានក្មេងស្រី នៅក្នុងសាលារបស់យើង ច្រើនជាងក្មេងប្រុស»។
លោករដ្ឋមន្ត្រី ជាអ្នកជាតិនិយមអារ៉ាប់នៃគណបក្ស Baath ដែលបានគ្រប់គ្រងប្រទេសស៊ីរី ចាប់តាំងពីរដ្ឋប្រហារឆ្នាំ ១៩៦៣ បានចាត់ទុកការអប់រំថា ជាឧបករណ៍ដ៏សំខាន់សម្រាប់បណ្តុះភាពស្មោះត្រង់ពេញមួយជីវិតក្នុងចំណោមយុវជន ចំពោះប្រព័ន្ធគ្រប់គ្រងផ្តាច់ការរបស់ប្រទេសនេះ។
លោកប្រធានាធិបតី បាសា អាល់អាសាដ ( Bashar al-Assad) ត្រូវបានផ្តួលរំលំ កាលពីថ្ងៃទី ០៨ ខែធ្នូ ដោយក្រុម Hayat Tahrir Al-Sham