ប្រទេសអ៊ីរ៉ាក់ បានចាប់ផ្តើមដំណើរការបញ្ជូនទាហានស៊ីរីត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃពុធ។
លោក ឧត្តមសេនីយ៍ទោ Qais Al-Muhammadawi មេបញ្ជាការរងនៃប្រតិបត្តិការរួមគ្នា បានសង្កត់ធ្ងន់លើវិធានការសន្តិសុខដ៏រឹងមាំ ដែលស្ថិតនៅតាមបណ្តោយព្រំដែននៃប្រទេសអ៊ីរ៉ាក់ ជាមួយនឹងស៊ីរី។
លោកបានអះអាងថា៖«ព្រំដែនរបស់យើង ត្រូវបានពង្រឹង និងមានសុវត្ថិភាពទាំងស្រុង~ ដោយប្រកាសថា នឹងមិនឲ្យមានការឆ្លងកាត់ ដោយគ្មានការអនុញ្ញាតនោះទេ។
លោកឧត្តមសេនីយ៍ Muhammadawi បាននិយាយថា ច្រកព្រំដែនទាំងអស់ជាមួយប្រទេសស៊ីរី គឺស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដោយបញ្ជាក់យ៉ាងច្បាស់ថា៖«យើងនឹងមិនអនុញ្ញាឲ្យភេរវករ ចូលមកក្នុងទឹកដីរបស់យើងឡើយ»។