ប្រទេសអូស្ត្រាលី បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងចំណាយប្រាក់សម្រាប់ការរៀបចំសណ្តាប់ធ្នាប់ បន្ថែមទៀត នៅកោះសូឡូម៉ុង(Solomon) និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនគរបាល នៅរដ្ឋធានី Honiara របស់ប្រទេសកោះប៉ាស៊ីហ្វិកខាងត្បូង ជាកន្លែងដែលគ្រូបង្រៀនផ្នែកអនុវត្តច្បាប់របស់ចិនមានមូលដ្ឋានរួចហើយនៅក្រោមកតិកាសញ្ញាសន្តិសុខទ្វេភាគីជាមួយទីក្រុងប៉េកាំង។
លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយថា ប្រទេសអូស្ត្រាលី នឹងចំណាយប្រាក់ចំនួន ១១៨ លានដុល្លារ (១៩០ លានដុល្លារអូស្ត្រាលី) ក្នុងរយៈពេល ៤ឆ្នាំ លើការផ្តល់មូលនិធិ និងបណ្តុះបណ្តាលកងកម្លាំងនគរបាលថ្មីរបស់កោះសូឡូម៉ុង ជាមួយនឹងកញ្ចប់ថវិកានេះ ដែលនឹង«កាត់បន្ថយតម្រូវការសម្រាប់ការគាំទ្រពីខាងក្រៅណាមួយ»។
លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីកង់បេរ៉ា ( Canberra) របស់ប្រទេសអូស្ត្រាលីថា៖«រដ្ឋាភិបាលរបស់ខ្ញុំ មានមោទនភាពក្នុងការធ្វើការវិនិយោគដ៏សំខាន់ នៅក្នុងកងកម្លាំងនគរបាលនៃកោះ កោះសូឡូម៉ុង ដើម្បីធានាថា ពួកគេអាចបន្តទទួលខុសត្រូវចម្បងសម្រាប់សន្តិសុខ នៅកោះនេះ»។
លោក Albanese និងសមភាគីកោះសូឡូម៉ុង លោក Jeremiah Manele បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រថា កញ្ចប់ជំនួយនេះ នឹងបង្កើតសមត្ថភាពសន្តិសុខយូរអង្វែង នៅកោះ Solomon» ដោយកាត់បន្ថយការពឹងផ្អែកលើដៃគូខាងក្រៅ តាមពេលវេលា»។

