ប៉ូឡូញកោះអញ្ជើញឯកអគ្គរដ្ឋទូត បន្ទាប់ពីហុងគ្រីផ្តល់សិទ្ធិជ្រកកោនដល់អ្នកនយោបាយប្រឆាំង

2024/12/21 12:43:26 am        82

ប្រទេសហុងគ្រីបានផ្តល់សិទ្ធិជ្រកកោននយោបាយដល់អតីតអនុរដ្ឋមន្ត្រីយុត្តិធម៌ប៉ូឡូញ លោក Marcin Romanowski ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត នៅឯប្រទេសប៉ូឡូញ ជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិសាធារណៈមិនត្រឹមត្រូវ ដោយការអនុញ្ញាតនេះនាំឲ្យមានប្រតិកម្មខឹងសម្បាពីទីក្រុងវ៉ាសូវី។

នាយអគ្គសេនាធិការរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban គឺលោក Gergely Gulyas ដែលប្រកាសពីចំណាត់ការនេះ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី១៩ ខែធ្នូ) បានចោទប្រកាន់រដ្ឋាភិបាលប៉ូឡូញថា បានព្យាយាមដាក់សម្ពាធលើគូប្រជែងនយោបាយរបស់ខ្លួន។

ប្រទេសប៉ូឡូញបានហៅការផ្ដល់សិទ្ធិនេះថា ជា «វិធានការអរិភាព» ដែលផ្ទុយនឹងគោលការណ៍នៃកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្មោះត្រង់ នៅក្នុងរង្វង់សហភាពអឺរ៉ុប (EU)។ ហើយនៅថ្ងៃសុក្រ (ទី២០ ខែធ្នូ) នេះ ក្រសួងការបរទេសប៉ូឡូញបានឲ្យដឹងថា៖ «ដើម្បីឆ្លើយតបទៅនឹងវិធានការបែបនេះ ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំប្រទេសប៉ូឡូញ នឹងត្រូវបានកោះអញ្ជើញឲ្យទៅកាន់ក្រសួងការបរទេស នៅថ្ងៃនេះ ហើយនឹងទទួលនូវការតវ៉ាជាផ្លូវការ»។

ក្រសួងបានបន្ថែមថា ប្រសិនបើហុងគ្រីបរាជ័យក្នុងការបំពេញកាតព្វកិច្ចអឺរ៉ុបរបស់ខ្លួន ប៉ូឡូញនឹងស្នើឲ្យគណៈកម្មការអឺរ៉ុប ចាប់ផ្តើមដំណើរការនីតិវិធីប្រឆាំងនឹងប្រទេសនេះ។

គួររំលឹកថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ប្រាប់ថា ខ្លួនបានបើកផ្លូវ ដើម្បីឲ្យរដ្ឋអាជ្ញាស៊ើបអង្កេតការប្រព្រឹត្តខុស ក្រោមការគ្រប់គ្រងនៃរដ្ឋាភិបាលជាតិនិយមរបស់គណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលអស់អាណត្តិនៅឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm