នៅថ្ងៃសុក្រនេះ ប្រធានាធិបតីចិនលោក Xi Jinping បានចាកចេញពីក្រុងម៉ាកាវ ក្រោយដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ជាទីដែលលោកប្រារព្ធរយៈពេល ២៥ឆ្នាំនៃការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងលើដែនដីកាន់កាប់របស់ព័រទុយហ្គាល់មួយនេះ ។
ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ាកាវ គឺជាដំណើរទស្សនកិច្ចលើកទី ៣របស់លោក Xi ក្នុងនាមជាប្រធានាធិបតី ។ លោកបានបំពេញទស្សនកិច្ចទៅកាន់ទីនោះលើកចុងក្រោយកាលពីឆ្នាំ ២០១៩ ពេលបាតុកម្មប្រឆាំងរដ្ឋាភិបាលចិន បានអង្រួនទីក្រុងហុងកុងដែលជាអតីតដែនដីអាណានិគមអង់គ្លេស ។
ចាប់តាំងពីលោក Xi ឡើងកាន់អំណាចកាលពីឆ្នាំ ២០១៣ លោកបានអំពាវនាវឲ្យមានភាពចម្រុះដ៏សមរម្យ និងការអភិវឌ្ឍប្រកបដោយចីរភាពនូវសេដ្ឋកិច្ចទីក្រុងម៉ាកាវ ។
ចំណាត់ការ និងកិច្ចខិតខំប្រឆាំងអំពើពុករលួយគ្រប់ជ្រុងជ្រោយ បានកាត់បន្ថយប្រាក់ចំណូលល្បែងស៊ីសងពីវិស័យ VIP ចាយដៃទូលាយ ។
លោក Xiបានអំពាវនាវផងដែរឲ្យទីក្រុងម៉ាកាវ កាន់តែបើកទូលាយ និងរួមបញ្ចូលជាងមុន ដើម្បីជ្រើសរើសអ្នកមានទេពកោសល្យពីជុំវិញពិភពលោក និងបង្ហាញសមិទ្ធិផលអស្ចារ្យជាងនេះ លើឆាកអន្តរជាតិ ៕


