ការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញប្រមាណ៨២%

2024/12/20 06:20:57 pm        131

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឆ្លងតាមការស្រង់មតិរបស់ថ្នាក់ជាតិ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋប្រមាណ៨២%។

 ការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង ធ្វើឡើងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខណ្ឌ និងនាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលខណ្ឌនានាក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។

 ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ និងអំណរគុណផងដែរ ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈ ជាមួយនិងការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរកន្លងមកនេះ។

 ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ពាក់ព័ន្ធនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋថា ថ្នាក់ជាតិបានចុះធ្វើការស្រង់មតិ ហើយជាមួយនឹងការស្ទង់មតិនេះ រាជធានីភ្នំពេញទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋដែលមកទទួលសេវានេះប្រមាណ៨២% ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមស្នើឱ្យបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងការរក្សាការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឱ្យក្នុងឆ្នាំ២០២៥ខាងមុខនេះ រាជធានីភ្នំពេញអាចទទួលបានការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋកាន់តែខ្លាំងឡើងថែមទៀត។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបន្តទៀតថា កន្លងមកនេះរដ្ឋបាលខណ្ឌមួយចំនួន បញ្ចេញរបាយការណ៍មករដ្ឋបាលរាជធានី មានភាពយឺតយ៉ាវ ចំពោះបញ្ហានេះត្រូវតែកែសម្រួលឡើងវិញជាបន្ទាន់ មានបញ្ហាអ្វីដោះស្រាយមិនចេញ ត្រូវសុំគោលការណ៍ឬសុំមតិដឹកនាំពីថ្នាក់រាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាឱ្យការងារនោះដំណើរការទៅដោយរលូន និងជោគជ័យ។

សូមជម្រាបថា ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចមន្ត្រីរាជការនេះមានចំនួន១៤រូប ក្នុងនោះ៖ 

១-លោក ជ គឹមស៊ អភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។

២-លោក សាំង សុភៈវិចិត្រ អភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ ឱ្យមកបម្រើការងារនៅរដ្ឋបាលរាជធានីភ្នំពេញ។

៣-លោក ឡុង ង៉ែត អភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌឫស្សីកែវ។

៤-លោក ជា សុធារ៉ា អភិបាលរងនៃគណៈអភិបាលខណ្ឌ ៧មករា ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌទួលគោក។

៥-លោកស្រី ឈុន ស៊ុននី អភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌ៧មករា។

៦-លោក ប្រាជ្ញ សីហា អភិបាលរងនៃគណៈអភិបាលខណ្ឌ ឫស្សីកែវ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌសែនសុខ។

៧-លោក ទៀវ សំអឿន អភិបាលរងនៃគណៈអភិបាលខណ្ឌ ទួលគោក ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។

៨-លោកស្រី ហួត ឃឹម អភិបាលរងនៃគណៈអភិបាលខណ្ឌ មានជ័យ ឱ្យទៅកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ។

៩ លោក ទុយ ច័ន្ទ ជាអភិបាលរងនៃគណៈអភិបាលខណ្ឌ ដង្កោ សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

១០ លោក ញ៉ែម គឹមអាង ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌមានជ័យ។

១១ លោក បែល សក្តិភក្តី ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌដង្កោ។

១២ លោកស្រី លឹម លាងហួរ ឱ្យកាន់មុខតំណែងជាអភិបាលរងនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ។

១៣ លោក អ៊ី ពៅ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខណ្ឌ៧មករា។

១៤ លោកជា វង្សចិន្តា តែងតាំងជានាយករដ្ឋបាលសាលាខណ្ឌមានជ័យ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am