នៅព្រឹកទាបភ្លឺថ្ងៃសុក្រនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានឆ្លើយតបនឹងអគ្គិភ័យដ៏ធំមួយដែលបានឆាបឆេះអគារនៅក្នុងបរិវេនអតីតមហាវិទ្យាល័យ Virginia Intermont សហរដ្ឋអាមេរិក ។ ក្រុមនគរបាល បាននៅកន្លែងកើតហេតុផងដែរ ពេលដែលអណ្តាតភ្លើងឆាបឆេះអគារ ។
នាយកដ្ឋានពន្លត់អគ្គិសនីក្រុង Bristol បានឆ្លើយតបនឹងអគ្គិភ័យមួយផ្សេងទៀតនៅលើបរិវេនអតីតមហាវិទ្យាល័យមួយនេះ កាលពីខែមុន ក្នុងនោះសមាជិកក្រុមប្រឹក្សាក្រុងលោក Neal Osborne និយាយថា ម្ចាស់អចលនទ្រព្យខាងលើ ត្រូវតែឆ្លើយតបចំពោះឧបទ្ទេវហេតុដែលបានកើតឡើង ។
ទីតាំងថតវីដេអូ ត្រូវបានបញ្ជាក់ផ្ទៀងផ្ទាត់ដោយអគារមហាវិទ្យាល័យ ក៏ដូចជាអគារជិតគ្នា ផែនទីផ្លូវ ដើមឈើ បង្គោលភ្លើង និងស្លាកសញ្ញាចរាចរណ៍ ដែលផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ៕