ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែធ្នូ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានទទួលជួបពិ ភាក្សាការងារជាមួយឯកឧត្តម Olivier POIVRE D'ARVOR ប្រេសិតពិសេសរបស់ឯកឧត្ដមប្រធានាធិ បតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់ មហាសមុទ្រ និងតំបន់ប៉ូល។..................................
ក្នុងជំនួបនេះ, ឯកឧត្តមប្រេសិតពិសេសបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកច ម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ ឯកឧត្តមមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំន ង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវលើកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។
ក្នុងជំនួបនោះដែរ, ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ឯកឧត្តម Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូមអញ្ជើញសម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសីទអង្គការសហប្រ ជាជាតិ ស្ដីពីមហាសមុទ្រលើកទី៣ ដែលនឹងប្រារព្ធធ្វើនៅទីក្រុងនីស សាធារណរដ្ឋបារាំងនាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
សម្ដេចបវរធិបតីបានបង្ហាញនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងកា ររួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការព ង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជនផងដែរ។ សម្តេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតីបារាំង ដែលបានអញ្ជើញសម្តេចទៅចូលរួមសន្និសីទអង្គការសហប្រជាជាតិ ដែលនឹងរៀបចំធ្វើនៅប្រទេសបារាំងនាពេលឆាប់ៗខាងមុខ។ សម្តេចបវរធិបតី នឹងពិចារណាដោយយកចិត្តទុកដាក់ចំពោះការអញ្ជើញនេះ។
សម្ដេចបវរធិបតី និងឯកឧត្តមប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួនលើប ញ្ហាការប្រែប្រួលអាកាសធាតុជាសកល ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំ ណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕
ដោយ៖ គង់ ឌិន






