ប៉ាឡេស្ទីនចោទអ្នកតាំងលំនៅអ៊ីស្រាអែលថា បានបង្កអគ្គិភ័យនៅវិហារអ៊ិស្លាម ក្នុងតំបន់ West Bank

2024/12/21 02:56:59 am        68

ប្រជាជនប៉ាឡេស្ទីន នៅថ្ងៃសុក្រ (ទី២០ ខែធ្នូ) នេះ បាននិយាយថា អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលបានបង្កឲ្យមានអគ្គិភ័យ នៅវិហារអ៊ិស្លាមមួយ ក្នុងតំបន់កាន់កាប់ West Bank ហើយរូបភាបវីដេអូ បានបង្ហាញឲ្យឃើញពីពាក្យ «សងសឹក» «ស្លាប់ទៅជនអារ៉ាប់» និងពាក្យស្លោកផ្សេងទៀត ដែលត្រូវបានបាញ់ថ្នាំសរសេរជាភាសាហេព្រើរនៅផ្នែកខាងមុខអាគារ។

ស្នាមដុតឆេះពណ៌ខ្មៅ ត្រូវបានគេមើលឃើញនៅច្រកចូលទៅកាន់ទីកន្លែងពិសិដ្ឋរបស់អ្នកកាន់សាសនាអ៊ិស្លាម នៅភូមិ Marda ភាគខាងជើងនៃតំបន់ West Bank។ អគ្គិភ័យនោះត្រូវបានពន្លត់មុនពេលដែលវាអាចរាលដាលកាន់តែខ្លាំង។ នគរបាលអ៊ីស្រាអែលបាននិយាយថា ពួកគេកំពុងប្រមូលសក្ខីកម្ម និងភស្តុតាង នៅកន្លែងកើតហេតុ។

លោក Nasfat al-Khufash ប្រធានក្រុមប្រឹក្សាភូមិ Marda បាននិយាយថា៖ «នៅថ្ងៃសុក្រនេះ ភូមិ Marda បានភ្ញាក់ពីដំណេកមកត្រូវជួបនឹងភាពតក់ស្លុត ដោយការវាយប្រហារភេរវកម្មជាប្រព័ន្ធពីសំណាក់ក្រុមអ្នកតាំងលំនៅដែលបានដុតបំផ្លាញវិហារអ៊ិស្លាម Bir al-Walideen»។ លោកបានបន្ថែមថា៖ «ការវាយប្រហារទាំងនេះដោយក្រុមអ្នកតាំងទីលំនៅ កំពុងបន្តមាន និងត្រូវបានធ្វើជាប្រព័ន្ធ»។

ចំណែកនគរបាលអ៊ីស្រាអែល និងសេវាសន្តិសុខ Shin Bet បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា៖ «យើងមើលឃើញថា ឧបទ្ទវហេតុនេះ គឺធ្ងន់ធ្ងរខ្លាំងបំផុត ហើយយើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីនាំជនល្មើសមកកាត់ទោស ដោយមានការកាត់ទោសយ៉ាងតឹងរ៉ឹង»។

ស្ថាប័នការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន បានចាត់ទុកហេតុការណ៍នេះថា ជាការវាយប្រហារចុងក្រោយបង្អស់ ក្នុងចំណោមការរំលោភបំពាន និងអំពើឧក្រិដ្ឋកម្មជាច្រើនពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល ហើយបានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជួយការពារប្រជាជនប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        5
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        63
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm