NST៖ ម៉ាឡេស៊ី ប្រាប់ថា Facebook, X និង TikTok ត្រូវតែសុំអាជ្ញាបណ្ណ

2024/12/21 02:59:17 am        75

សារព័ត៌មាន New Straits Times (NST) បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានកំណត់អត្តសញ្ញាណបណ្ដាញសង្គម និងវេទិកាផ្ញើសារតាមប្រព័ន្ធអ៊ីនធឺណិតចំនួន ៨ ដែលនឹងត្រូវតម្រូវឲ្យសុំអាជ្ញាបណ្ណ នៅឆ្នាំក្រោយ បើទោះបីជារដ្ឋាភិបាលប្រឈមនឹងការប្រឆាំងតវ៉ានឹងផែនការរបស់ខ្លួន ដែលចង់គ្រប់គ្រងលើឧស្សាហកម្មនេះក៏ដោយ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានម៉ាឡេស៊ី រដ្ឋមន្ត្រីទំនាក់ទំនង លោក Fahmi Fadzil បានប្រាប់ឲ្យដឹងថា វេទិកានៃបណ្ដាញសង្គមទាំងនោះ រួមមាន WhatsApp, Facebook និង Instagram របស់ក្រុមហ៊ុន Meta Platforms Inc. បណ្ដាញសង្គម X របស់លោក Elon Musk ឆាណែល YouTube របស់ក្រុមហ៊ុន Google កម្មវិធីផ្ញើសារ Telegram របស់លោក Pavel Durov បណ្ដាញសង្គម WeChat របស់ក្រុមហ៊ុន Tencent Holdings Ltd. និងកម្មវិធីវីដេអូខ្លី TikTok របស់ក្រុមហ៊ុន ByteDance Ltd.។

ចាប់ពីឆ្នាំក្រោយទៅ អ្នកផ្តល់សេវាផ្ញើសារ និងបណ្ដាញសង្គមធំៗដែលដំណើរការដោយគ្មានអាជ្ញាបណ្ណពីរដ្ឋាភិបាល នឹងត្រូវប្រឈមជាមួយវិធានការផ្លូវច្បាប់។ ហើយបើយោងតាមគណៈកម្មការទំនាក់ទំនង និងពហុព័ត៌មានម៉ាឡេស៊ី បានឲ្យដឹងថា ចំណាត់ការនេះ គឺមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវករណីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងនោះរួមទាំងឆបោក និងល្បែងអនឡាញ ព្រមទាំងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងឧក្រិដ្ឋកម្មផ្លូវភេទលើកុមារ។

លោករដ្ឋមន្ត្រីត្រូវបានដកស្រង់សម្ដី ដែលបាននិយាយថា វេទិកាមួយចំនួន បានជំទាស់ ដោយលើកឡើងពីហេតុផលនានា ដូចជាការព្រួយបារម្ភពីការរារាំងដល់នវានុវត្តន៍ និងបញ្ហាប្រឈមនៃការបង្កើតការិយាល័យ ក្នុងស្រុក។ តែបើតាមសេចក្ដីរាយការណ៍ បានបង្ហាញថា រដ្ឋាភិបាលកំពុងមានជំហរយ៉ាងដាច់ណាត់ ចំពោះការសម្រេចរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm