ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញពពួកសត្វថ្មី ២៧ប្រភេទ អំឡុងបេសកកម្មរុករកនៅក្នុងព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រទេសប៉េរូ ដែលដឹកនាំដោយក្រុមអភិរក្សអន្តរជាតិ ។
ក្រុមមួយនេះ បានបញ្ជាក់ពពួកថនិកសត្វថ្មី ពពួកត្រី ថលជលិក និងសត្វមេអំបៅ នៅតំបន់ធម្មជាតិ Alto Mayo ដែលទទួលរងឥទ្ធិពលពីមនុស្ស ។
លោក Trond Larsen គឺជាប្រធានជាន់ខ្ពស់នៅមជ្ឈមណ្ឌលវិទ្យាសាស្រ្ត Moore បានបន្លិចពីត្រីក្បាលពពាល ។
លោកថា សត្វដែលលោកចាប់អារម្មណ៍ជាងគេនៅក្នុងចំណោមពពួកសត្វដែលត្រូវបានរកឃើញថ្មីនេះ គឺត្រីក្បាលពពាល ហើយពិតណាស់ថា វាគឺគឺជារឿងអាថ៌កំបាំងខ្លាំងណាស់ ចំពោះត្រីក្បាលពពាលមួយនេះ ។
ធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ជនជាតិភាគតិច Awajun ក្រុមអ្នកវិទ្យាសាស្រ្ត ទទួលបានអត្ថប្រយោជន៍ពីចំណេះដឹងអ្នកស្រុក ដើម្បីកំណត់តំបន់ដែលសម្បូរជីវចម្រុះ ។
បេសកកម្មរុករករបស់ពួកគេ បានរកឃើញផងដែរពពួកសត្វថ្មី ៤៨ប្រភេទ ដែលត្រូវការការសិក្សាបន្ថែមទៀត ដើម្បីកំណត់អត្តសញ្ញាណរបស់វា ហើយរបកគំហើញនេះដែរ បង្ហាញពីជីវចម្រុះដ៏សម្បូរបែបនៅក្នុងព្រៃជប់ភ្លៀងអាម៉ាហ្សូន ៕