ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដាក់ចេញ៨ចំណុចដល់ក្រសួងពាណិជ្ជកម្ម ដើម្បីបន្តអនុវត្តការងារឱ្យមានប្រសិទ្ធិភាព

2024/12/21 06:38:33 am        167


ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងពាណិជ្ជកម្ម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៨ចំណុច ដល់ក្រសួងពាណិជ្ជកម្ម ក្នុងការកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំខាងមុខឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់បន្ថែមទៀត។

 ចំណុចសំខាន់ៗទាំង៨ ដែលឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងក្នុងពិធីបិទអង្គសន្និបាតរបស់ក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៤នេះ មានដូចជា ១.ក្រសួងត្រូវបន្តជំរុញអនុវត្តយុទ្ធសាស្ត្រពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី ដោយបន្តជំរុញការប្រើប្រាស់ប្រព័ន្ធអនុគ្រោះពន្ធ EBA/GSP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ឱ្យអស់ពីលទ្ធភាព និងសក្តានុពលជាដើម ២.ត្រូវបន្តពង្រីកការធ្វើឌីជីថលលូបនីយកម្មសេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការបន្តពង្រឹងសមត្ថភាពមន្ត្រីឌីជីថលគ្រប់លំដាប់ថ្នាក់ជាប់ជាប្រចាំ និងការបន្តពិនិត្យលទ្ធភាពក្នុងការបង្កើតអង្គភាពបរិវត្តកម្មឌីជីថលតាមអង្គភាពនានាក្រោមឱវាទក្រសួង ដើម្បីបង្កបរិយាកាសអំណោយផលដល់សកម្មភាពពាណិជ្ជកម្ម និង សម្រួលនីតិវិធីរដ្ឋបាល និងការតភ្ជាប់សេវាសាធារណៈរបស់ក្រសួងទៅនឹងថ្នាលបច្ចេកវិទ្យាផ្លាស់ប្តូរទិន្នន័យរួម (CamDX) និង ប្រព័ន្ធបញ្ជរតែមួយជាតិ។ ៣.ត្រូវបន្តជំរុញកិច្ចប្រឹងប្រែងពង្រឹងអភិបាលកិច្ច និងការអភិវឌ្ឍវិស័យឯកជន តាមរយៈការកសាងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងសមាគមពាណិជ្ជកម្ម និងសហគ្រាសឯកជនជាដើម ៤.ត្រូវសហការពង្រឹងការផលិតនូវផលិតផលក្នុងស្រុក និងរៀបចំយុទ្ធសាស្ត្រជំរុញការប្រើប្រាស់ផលិតផលខ្មែរ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ។ ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម ក៏ត្រូវបន្តយកចិត្តទុកដាក់ក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និង ម៉កសមូហភាព ឱ្យបានកាន់តែច្រើនថែមទៀត សំដៅលើកស្ទួយគុណភាព និងម៉ាករបស់ផលិតផលកម្ពុជានៅលើទីផ្សារក្នុង និងក្រៅប្រទេស ៥.

ត្រូវពិនិត្យ និងសិក្សាស្រាវជ្រាវឱ្យបានល្អិតល្អន់ អំពីផលប៉ះពាល់នៃការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាពិសេស នៅក្រោមក្របខណ្ឌនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងក្របខណ្ឌតំបន់ កលើសេដ្ឋកិច្ចកម្ពុជា។ ក្រសួងពាណិជ្ជកម្ម ក៏ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំ ភាពអនុគ្រោះថ្មី តាមរយៈប្រព័ន្ធអនុគ្រោះបន្ថែម (GSP Plus) ដើម្បីរក្សាទីផ្សារ និង រក្សាលំនឹងផលិតកម្ម ព្រមទាំងទាក់ទាញវិនិយោគិនបន្ថែម។ ជាមួយគ្នា, ក្រសួងក៏ត្រូវធ្វើការសិក្សាផងដែរ អំពីផលប៉ះពាល់ពីការបាត់បង់ភាពអនុគ្រោះ (Preferences Erosion) និង ការបាត់បង់ប្រព្រឹត្តិកម្មពិសេស និង អនុគ្រោះដោយឡែក (Special and Differential Treatment) បន្ទាប់ពីកម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច។

 ចំពោះចំណុចទី៦ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានឱក្រសួងត្រូវជួយគាំទ្រសហគ្រាសនានាឱ្យមានសមត្ថភាព និងលទ្ធភាព ក្នុងការនាំចេញ និងអាចប្រកួតប្រជែងបាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈការរៀបចំកម្មវិធីនានា ដើម្បីសហការបង្កើនជំនាញផ្នែកពាណិជ្ជកម្មអន្ដរជាតិ ក្នុងការខិតខំច្រៀតចូលក្នុងទីផ្សារថ្មី និងសហការជាមួយក្រុមហ៊ុនចម្រុះជាតិសាសន៍ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក ឲ្យស្របតាមស្តង់ដាតំបន់ និង អន្ដរជាតិ។ ៧.ត្រូវចូលរួមឱ្យបានសកម្ម ក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចឌីជីថល, ធុរកិច្ចឌីជីថល និងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការលើកទឹកចិត្តឱ្យវិស័យឯកជនពិនិត្យលទ្ធភាពក្នុងការវិនិយោគ ដើម្បីបង្កើតថ្នាលបច្ចេកវិទ្យាលក់ទំនិញក្នុងស្រុក និងឆ្លងកាត់ព្រំដែន។ ដោយឡែកទី៨.ក្រសួងពាណិជ្ជកម្មត្រូវបន្តរៀបចំវិធានការគោលនយោបាយសម្រាប់កាត់បន្ថយថ្លៃពាណិជ្ជកម្ម និងថ្លៃពាក់ព័ន្ធនានា ព្រមទាំងលុបបំបាត់នូវរបាំងពាណិជ្ជកម្មដែលមិនចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា, ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង លើកកម្ពស់អនុលោមភាពស្តង់ដាជាដើម-ល-៕

អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm