នៅក្នុងការតវ៉ាប្រឆាំងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រជាជនគុយបារាប់ពាន់នាក់ បានចេញធ្វើបាតុកម្ម នៅមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងឡាហាវ៉ាន កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ។
ដឹកនាំដោយលោករ៉ាអ៊ូល កាស្ត្រូ(Raul Castro) ជាមេដឹកនាំបដិវត្តន៍ម្នាក់ក្នុងចំណោមមេដឹកនាំជាច្រើននាក់ និងប្រធានាធិបតី លោក Miguel Diaz-Canel ដោយក្រុមបាតុករបានស្រែកថា «ទម្លាក់ចោលការរារាំង» និងពាក្យថា «យើងនឹងមិនចុះចាញ់នោះទេ» ។
នៅក្នុងសុន្ទរកថាជួបជុំ លោក Diaz-Canel បានអំពាវនាវឱ្យលោក Biden ច្រានចោលការចាត់ទុករបស់លោក Trump ទៅលើប្រទេសគុយបា ថា ជាអ្នកឧបត្ថម្ភរដ្ឋភេរវកម្ម ដែលបានរារាំងប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិ របស់ខ្លួន។
នេះជាការតវ៉ាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងទៅនេះនៅខាងមុខទីស្នាក់ការការទូតរបស់សហរដ្ឋអាមេរិក ដែលបង្ហាញពីជំហរក្នុងការប្រឈមមុខបន្ថែមទៀតចំពោះប្រទេសគុយបា ខណៈប្រទេសនេះត្រៀមទប់ទល់រដ្ឋបាលរបស់លោក Trump ។
រដ្ឋាភិបាលប្រទេសគុយបា បានដាក់កំហុសការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចំពោះការធ្លាក់ចុះនាពេលបច្ចុប្បន្ន ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនី អតិផរណា និងកង្វះទំនិញជាមូលដ្ឋាន។