ការវាយប្រហារតាមអាកាសរបស់អាមេរិក បានសម្លាប់មេដឹកនាំក្រុម ISIS ក្នុងប្រទេសស៊ីរី

2024/12/21 06:20:39 pm        96


ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X កាលពីថ្ងៃសុក្រ ទី២០ ខែធ្នូ ដោយប្រកាសថា ការវាយប្រហារតាមអាកាស បានសម្លាប់ប្រតិបត្តិករក្រុមអាយស៊ីស(ISIS) ពីរនាក់ រួមទាំងមេដឹកនាំលោក Abu Yusif ។

យោងតាមការបង្ហោះបានឲ្យដឹងថា ការវាយប្រហារ បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ហើយមេបញ្ជាការនៃទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ឧត្តមសេនីយ៍ Michael Erik Kurilla ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា ប្រតិបត្តិករ និងមេដឹកនាំក្រុមរដ្ឋឥស្លាម នឹងត្រូវ«ដាក់គោលដៅ ក្នុងការវាយប្រហារ»។

ទីក្រុងវ៉ាស៊ីនតោន ព្រួយបារម្ភថា ក្រុម ISIS អាចដណ្តើមយកឱកាសនេះដើម្បីបង្ហាញខ្លួនជាថ្មី និងចង់បញ្ចៀសការប៉ះទង្គិចណាមួយនៅភាគឦសានរបស់ប្រទេស រវាងក្រុមឧទ្ទាមគាំទ្រដោយប្រទេសទួរគី និងកងជីវពលឃឺដ ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។

កាលពីដើមខែនេះ ក្រុមអ្នកប្រយុទ្ធស៊ីរី បានផ្តួលរំលំរដ្ឋាភិបាលរបស់លោក Assad និងដណ្តើមកាន់កាប់រដ្ឋធានីដាម៉ាស។

រដ្ឋាភិបាលប្រទេសលោកខាងលិច កំពុងចាប់ផ្តើមបណ្តាញជាបណ្តើរៗចូលទៅកាន់ក្រុម HTS និងមេដឹកនាំរបស់ក្រុមនេះ លោក Ahmed al-Sharaa ដែលជាអតីតមេបញ្ជាការក្រុមអាល់កៃដា នៅក្នុងប្រទេសស៊ីរី ហើយចាប់ផ្តើមការជជែកដេញដោល ថាតើត្រូវដកចេញការចាត់ទុកដែលថា ក្រុមនេះជាក្រុមភេរវករ ឬយ៉ាងណា។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm