ប្រកាសក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ

2024/12/21 08:53:56 pm        168

ភ្នំពេញ ៖ នៅព្រឹកថ្ងែទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ឆៃ ស៊ីណារិទ្ឋ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដូនពេញ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីប្រកាសក្រុមការងារចុះជួយមូលដ្នានខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្របតាមកម្មវិធីនយោបាយបញ្ចកោណ ដំណាក់កាលទី១ ក៏ដូចជាកម្មវិធីនយោបាយអាទិភាពទាំង៦ វិធានគន្លឹះរបស់រាជរដ្នាភិបាលកម្ពុជា ។

ពិធីក៏មានការចូលរួមពីលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោក លោកស្រី សមាជិក សមាជិកា ព្រមទាំងក្រុមការងារចុះមូលដ្ឋានខណ្ឌ សង្កាត់ ជាច្រើននាក់ទៀត ។ 

លោកបន្តថា កន្លងមកយើងក៏មានធ្វើវេទិកាសាធារណៈ មានការដឹកនាំដោយក្រុមប្រឹក្សារាជធានី ក៏ដូចជាមានការចូលរួមរបស់ក្រមការងារថ្នាក់ជាតិជួយរាជធានី ដោយយើងបានស្តាប់នូវរាល់សំណូមពរនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយខិតខំជំរុញការដោះស្រាយបញ្ហាជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋរបស់យើង។ ជាមួយគ្នា នៅមានអាជ្ញាធរខណ្ឌ សង្កាត់ ភូមិ បានចូលរួមដោះស្រាយភ្លាមៗ នូវសុខទុក្ខ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានទៀតផង ។

ឥឡូវនេះ យើងមានក្រុមការងារថ្នាក់ជាតិទទួលលើកិច្ចការងារអនុវត្តគោលនយោបាយតាមសង្កាត់ហើយ គឺកាន់តែបង្ហាញពីការទទួលខុសត្រូវ ក្នុងការផ្សារភ្ជាប់ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋមូលដ្ឋានសង្កាត់នីមួយៗបានថែមទៀត ដែលបញ្ហាសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាការចង់បានរបស់ថ្នាក់ដឹកនាំ ។ដោយទាំងអស់គ្នាជំរុញកិច្ចសហការដោះស្រាយ ឆ្លើយតបនឹងបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ជួបការលំបាក និងធ្វើយ៉ាងណា ធ្វើអោយមានប្រសិទ្ឋិភាព ជូនប្រជាពលរដ្ឋ ។

នាឱកាសនោះ លោកបានជំរុញដល់ក្រុមការងារ ត្រូវចេះចលនាវាយបកដល់ក្រុមអមិត្ត ពួកអគិតិខាងក្រៅ ដែលចេះតែបង្កបញ្ហាគ្រប់ពេលវេលា ធ្វើការញុះញ៉ុង ធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ ។ ហើយចៀសវាងនូវទង្វើអ្វីដែលធ្វើអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ មានការមិនសប្បាយចិត្តមកលើមេដឹកនាំ ដែលខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ 

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ឋ បានមានប្រសសន៍ថា ក្នុងនាមជាប្រធានក្រុមការងារ យើងនៅជាមួយគ្នា ត្រូវរួមគ្នា សាមគ្គីគ្នា យកបញ្ហាទាំងអស់ ដែលកើតមានក្នុងមូលដ្ឋានខណ្ឌដូនពេញ យកមកដោះស្រាយអោយទាន់ពេលវេលា ។លោកបានជំរុញអោយក្រុមការងារទាំងអស់ ត្រូវបង្កើនការងារចុះផ្ទាល់ជាមួយប្រជាពលរដ្ឋអោយបានល្អ ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកថ្នាក់លើ ដើម្បីរួមគ្នាដោះស្រាយ ចៀសវាងការប្រជាពលរដ្ឋមានការភាន់ច្រឡំ ហើយចៀសវាងនូវទង្វើអ្វីដែលធ្វើអោយប្រជាពលរដ្ឋថ្នាំងថ្នាក់ មានការមិនសប្បាយចិត្តមកលើមេដឹកនាំ ។

សូមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្នានសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ មានសមាសភាពដូចខាងក្រោម ៖ 

១-សង្កាត់ផ្សារថ្មីទី១ ៖ លោកស្រី ប៉ុន ដានី អភិបាលស្វយ័តផ្សារធំថ្មីជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២២នាក់ ។

២-សង្កាត់ផ្សារថ្មីទី២ ៖ លោក ពៅ គាងឡេង ប្រធានមន្ទីរពាណិជ្ជកម្មរាជធានី ជាប្រធាន និងលោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ ជាអនុប្រធាន ព្រមទាំងសមាជិក សរុប ២៧នាក់ ។

៣-២-សង្កាត់ផ្សារថ្មីទី៣ ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៥នាក់ ។

៤-សង្កាត់បឹងរាំង ៖ លោកសមូហកបណ្ឌិត ឡី សុភាព សមាជិកក្រុមប្រឹក្សារាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១១នាក់ ។

៥-សង្កាត់ផ្សារកណ្តាលទី១ ៖ លោក សុខ ពេញវុធ អភិបាលរង រាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៣នាក់ ។

៦-សង្កាត់ផ្សារកណ្តាលទី២ ៖ លោក ហាយ មករា អគ្គលេខាធិការ ម.ប.ព ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១៣នាក់ ។

៧-សង្កាត់ចតុមុខ ៖ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២៨នាក់ ។

៨-សង្កាត់ជ័យជំនេះ ៖ លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ១២នាក់ ។

៩-សង្កាត់ផ្សារចាស់ ៖ លោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ៣១នាក់ ។

១០-សង្កាត់ស្រះចក ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងភូមិបាលរាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២៣នាក់ ។

១១-សង្កាត់វត្តភ្នំ ៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី សំណង់ និងភូមិបាលរាជធានី ជាប្រធាន និងអមដោយអនុប្រធាន សមាជិក សរុបចំនួន ២២នាក់ ៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm