សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖កម្មវិធីនយោបាយគណបក្សប្រជនកម្ពុជាគឺប្រជាពលរដ្ឋ ទទួលបាននូវភោគផលនៃការអភិវឌ្ឍគ្រប់ៗគ្នា

2024/12/21 01:57:25 pm        98

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានផ្តំាផ្ញើដល់ថ្នាក់ដឹកនាំ សមាជិកសមាជិកាគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា បន្តខិតខំអនុវត្តនូវគោលការណ៍ កម្មវិធីនិងការចាត់តំាងរបស់គណបក្សឱ្យបានសម្រេច ក្នុងការបម្រើសង្គមជាតិ ដោយស្មារតីទទួលខុសត្រូវ នៅក្នុងនាមសមាជិកគណបក្សដឹកនាំប្រទេសដែលបានរួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈជារៀងរហូតមក។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះ នៅក្នុងការឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលនិងបំពេញបន្ថែមនូវសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយច្បាស់លាស់នៅក្នុងការធានាការពារសុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាផ្តល់ជូនប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវភោគផលនៃការអភិវឌ្ឍដោយមិនទុកចោលពលរដ្ឋណាម្នាក់នោះឡើយ។ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បានប្រែក្លាយជាយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកបន្តវេនរបស់គណបក្សប្រកបដោយសមត្ថភាព និងមានឆន្ទៈមោះមុត នៅក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ការចម្រើន ទាន់សម័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកាគណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្នេហាជាតិ ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ដោយអនុវត្តនូវគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ។ ត្រូវពង្រីកសមាជិកបក្សជាប់ជាប្រចាំគឺរក្សាចាស់បង្កើតថ្មី ធ្វើយ៉ាងណាឱ្យគណបក្សទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខៗទៀត ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ។ បន្តតាមដានសភាពការណ៍ជាតិ អន្តរជាតិ ឱ្យបានជាប់ជាប្រចាំពិសេសត្រូវចូលរួមឱ្យបានសកម្ម វាយបកទៅក្រុមប្រឆំាងជ្រុលនិយម ដែលមានចេតនាទុច្ចរិតបំផ្លាញសុខសន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ 

សម្តេចរដ្ឋសភាធិបតី បានរំលឹកថាសុខសន្តិភាពនៅកម្ពុជា បានមកដោយលំបាកដែលជាការលះបង់យ៉ាងធំធេងរបស់ប្រមុខដឹកនាំគណបក្សគឺ សម្តេចតេជោ ហ៊ុន សែន។ កម្ពុជាទទួលបានសុខសន្តិភាពពេញបរិបូណ៌ ក្នុងពេលបណ្តាប្រទេសជាច្រើននៅលើសកលលោកបានកំពុងជួបប្រទះនិងរងគ្រោះដោយសារសង្រ្គាម។ ដូច្នេះយើងមិនត្រូវធ្វេសប្រហែសបណ្តោយឱ្យបាត់បង់សុខសន្តិភាព ទើបនាំគ្នាសោកស្តាយ និងស្រែកហៅរកសន្តិភាពនោះឡើយ។ សុខសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។ គ្មានសន្តិភាពគឺគ្មានអ្វីៗទំាងអស់។

សម្តេចមហារដ្ឋសភាធិការធិបតី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាបន្តអនុវត្តរបបជីវភាពគណបក្សឱ្យបានទៀងទាត់ មានរបបប្រជុំ របបចុះមូលដ្ឋាន។ រួមគ្នាបន្តថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលគណបក្សសម្រេចបានដោយលំបាកបំផុត និងបន្តកសាងសមិទ្ធផលថ្មីៗ ជូនជាតិ និងប្រជាជន។ សម្តេចបានមានប្រសាសន៍បន្តថា ជាមួយគ្នានេះក៏មិនត្រូវភ្លេចពីការតាមដានយកចិត្តទុកដាក់ពីសុខទុក្ខសមាជិកសមាជិកាឱ្យបានជាប់ជាប្រចាំ មានចិត្តសន្តោសប្រណីរវាងគ្នានិងគ្នា ដើម្បីធ្វើយ៉ាងណាឱ្យមានសុខដុមរមនាក្នុងក្រុមការងារ ក្នុងសាខាគណបក្ស ដែលជាមូលដ្ឋានគ្រឹះនៃសុខដុរមនានៅក្នុងសង្គមជាតិទំាងមូល។

សូមជម្រាបថាសមាសភាពថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបានកែសម្រួលនិងបំពេញបន្ថែមនាពេលនេះ មានអនុប្រធានគណៈកម្មាធិការគណបក្សចំនួន២រូប សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សចំនួន៤រូប និងសមាជិកគណៈកម្មាធិការគណបក្សគណៈកម្មាធិការគណបក្សចំនួន១០រូប៕

អត្ថបទដែលទាក់ទង

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
2026/06/20 06:31:24 pm        2
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm        1
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
2026/06/20 06:21:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ

2026/06/20 06:31:24 pm
​បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
2026/06/20 06:27:00 pm
​មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
2026/06/20 06:21:38 pm
​ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
2026/06/20 06:18:49 pm
​ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
2026/06/20 06:16:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/20 04:59:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/18 07:18:07 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/20 09:56:16 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/20 07:01:35 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am