សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នាមិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅតែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត

2024/12/21 08:59:11 pm        108

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ដីជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត ហើយដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី ”ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម” នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ ថាជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៥០០ឆ្នាំ ដែលយើងមានការឯកភាពជាតិ, មានរាជរដ្ឋាភិបាលតែមួយ និងសន្តិភាពពេញផ្ទៃប្រទេស ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់នៅទូទាំងប្រទេស, ចុះបញ្ជីស្តង់ដាតែមួយ ហើយទទួលបានកម្មសិទ្ធិពេញលេញ។ ដូចនេះហើយ ដីគឺជាទ្រព្យសំខាន់សម្រាប់យើងទាំងអស់គ្នា, មិនត្រឹមតែសម្រាប់ជាមូលដ្ឋានរស់នៅ តែក៏ជាមូលដ្ឋានសម្រាប់ការដាំដុះចិញ្ចឹមជីវិត មិនត្រឹមតែប៉ុណ្ណឹង ដីក៏ជាទ្រព្យសម្បត្តិសម្រាប់ការប្រើប្រាស់ និងច្នៃទៅប្រើប្រាស់តាមសេចក្តីត្រូវការ និងផែនការជីវិតផងដែរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា កន្លងទៅយើងធ្លាប់ប្រកាសខេត្តដែលអស់មីន តែបច្ចុប្បន្នយើងបានចុះមកប្រកាសខេត្តដែលបានប្រកាសបញ្ចប់ការវាស់វែងដីជាប្រព័ន្ធ, ធានាដល់ការផ្តល់កម្មសិទ្ធិជូនប្រជាជនយូរអង្វែង, ជាផលសម្រាប់ប្រជាជន ក្រោមផ្លែផ្កានៃសុខសន្តិភាព ហើយនេះជាការបើកទំព័រថ្មីមួយក្នុងការចុះបញ្ជីដីធ្លី, ក្នុងការបញ្ចប់ការចុះវាស់វែងជាប្រព័ន្ធបានគ្រប់ក្បាលដីនៅទូទាំងខេត្តកំពង់ចាម ដើម្បីឈានទៅដល់ការរៀបចំឱ្យបានត្រឹមត្រូវ។ ជាមួយនឹងសមិទ្ធផលដ៏ធំធេងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អ្នកស្រុកស្ទឹងត្រង់, ស្រុកក្រូចឆ្មារ និងអ្នកកំពង់ចាមទាំងអស់ ដែលបានផ្តល់ការគាំទ្រ គោរពស្រលាញ់សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ និងបម្រើប្រជាជន និងផ្តល់ផលឱ្យកាន់តែច្រើនគ្រប់ទីកន្លែងទាំងអស់។

សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អ្វីដែលយើងឆ្លងកាត់ គឺឆ្លងកាត់ពីការលំបាក, ឆ្លងកាត់ពីការបែងបាក់ រហូតមកដល់ការរស់រានមានជីវិត, មានការបែងចែកផលនៃសន្តិភាព និងពេលនេះជាសក្ខីភាពនៃការទទួលផលពិតប្រាកដ និង យូរអង្វែង សម្រាប់ការកាន់កាប់ដីធ្លីជាកម្មសិទ្ធិរឹងមាំ ក្នុងការអភិវឌ្ឍ និងទទួលបានមនុញ្ញផល។ ឈរលើបទពិសោធន៍នេះ ទើបរាជរដ្ឋាភិបាល បានចាត់ទុកការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាព ដោយចាត់ទុកថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការតភ្ជាប់ទាំងមនុស្ស, សេដ្ឋកិច្ច និងបម្រើការរីកចម្រើនដល់មូលដ្ឋាន និងសង្គមជាតិទាំងមូល។ ព្រមជាមួយគ្នានេះដែរ, ក្រោយពីមានហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខណៈ, អ្វីដែលជាកត្តាយកចិត្តទុកដាក់ គឺការផ្តល់ដី, ការបែងចែកដីជូនប្រជាជន ហើយដើម្បីឱ្យដីមានផលប្រយោជន៍ គឺតម្រូវឱ្យមានបណ្ណកម្មសិទ្ធិច្បាស់លាស់, មានភាពរឹងមាំក្នុងការគ្រប់គ្រង និងកាន់កាប់ដីធ្លី ពិសេសឈានទៅលុបបំបាត់នូវរាល់ទំនាស់ដីធ្លី ជាមួយនឹងការរៀបចំផែនការអភិវឌ្ឍ ផងដែរ។ 

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងអំពីពាក្យ “ផ្ការីកនៃសន្តិភាព” ផ្ការីកដែលទទួលបានដោយនយោបាយឈ្នះ-ឈ្នះ, ផ្ការីកដើម្បីផ្តល់ភាពញញឹម, ការស្រលាញ់គ្នា, ការថែរក្សាគ្នា, ការថែរក្សាសន្តិភាព និងការទទួលផលនៃសុខសន្តិភាពទាំងអស់គ្នា ហើយយន្តការផ្ការីកក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយផ្ការីកជាមួយរាជរដ្ឋាភិបាល គឺស្រស់បំព្រងជាមួយគ្នា។ ដូចនេះថ្ងៃនេះ, សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមរាំវង់សន្តិភាពផ្ការីក, កែប្រែដីដែលធ្លាប់តែស្រពោន, ពោរពេញទៅដោយមីន និងគ្រាប់មិនទាន់ផ្ទុះ អាចទទួលបានការសម្អាតឱ្យមានសុវត្ថិភាព និងបណ្ណកម្មសិទ្ធិ ដែលបងប្អូនប្រជាពលរដ្ឋអាចដាំដុះ និងបំពេញសេចក្តីត្រូវការក្នុងការស់នៅ ប្រកបដោយសេចក្តីសុខសាន្ត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm