ភ្នំពេញ ៖ ស្ថិតក្នុងថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា នេះ អាណាព្យាបាល និងកុមារមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ បានសំដែងការអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានស្វះស្វែងរកវ៉ាក់សាំងមក ចាក់ជូនប្រជាពលរដ្ឋ ហើយជាពិសេសនៅពេលនេះ ដល់វេនកុមារអាយុ៥ឆ្នាំ អាចទទួលបានវ៉ាក់សាំង។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុ៥ឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិការ នេះ អាណាព្យាបាល និងកុមារមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿង សំខាន់ ព្រោះអាចការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ និងអាយុជីវិត ហើយជាពិសេសអាចចូលសាលារៀនឡើងវិញ។
ពួកគេបានអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានស្វះស្វែងរកវ៉ាក់សាំងកូវីដចាក់ជូនប្រជាពលរដ្ឋ ហើយជាពិសេសនៅពេលនេះ ដល់វេនកុមារ អាយុ៥ឆ្នាំ អាចទទួលបានការចាក់វ៉ាក់សាំង។
នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លង និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នដំណើការចាក់វ៉ាក់សាំងនៅកម្ពុជា មានល្បឿនលឿនជាងផែនការមេ ដែលបានគ្រោងទុក៕
អត្ថបទ៖ ទូច សោភ័ណ