សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីថ្ងៃសុក្រ ២០ ធ្នូបានអនុម័តថវិកាចំនួន ៥៧១,៣ លានដុល្លារជាជំនួយការពារជាតិសម្រាប់កោះតៃវ៉ាន់ ខណៈគណបក្សប្រជាធិបតេយ្យត្រៀមចាកចេញពីតំណែងមុនការចូលកាន់តំណែងនៅខែមករារបស់លោក Donald Trump ។
សហរដ្ឋអាមេរិក ពុំទទួលស្គាល់កោះតៃវ៉ាន់ជាផ្លូវការតាមការទូតទេ ប៉ុន្តែវាជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់កោះស្វ័យគ្រប់គ្រងនេះ និងជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេ។
ប្រទេសចិនដែលបានបង្កើនសម្ពាធនយោបាយ និងយោធាលើកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានអំពាវនាវម្តងហើយម្តងទៀតឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការបញ្ជូនអាវុធ និងជំនួយទៅកាន់កោះនេះ ដែលខ្លួនអះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួន។
ក្រុមមន្ត្រីកោះតៃវ៉ាន់បាននិយាយថា កាលពីសប្តាហ៍មុន ប្រទេសចិនបានធ្វើសមយុទ្ធដែនសមុទ្រដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយមាននាវាប្រហែល ៩០ គ្រឿងត្រូវបានដាក់ពង្រាយចាប់ពីក្បែរកោះភាគខាងត្បូងនៃប្រទេសជប៉ុន រហូតដល់សមុទ្រចិនខាងត្បូង៕